ម៉ោងជាង៤ភ្លឺ បុរសម្នាក់ចេញពីផឹកស៊ី ក្នុងលក្ខណៈស្រវឹងទ្រេតទ្រោតបានធ្វើដំណើរសំដៅមកផ្ទះ។ ពេលជិះជិតមកដល់ផ្ទះ ក្រឡេកឃើញពីចម្ងាយ ឃើញមានឡានប៉ូលីស ឡានពេទ្យ បើកភ្លើងឆ្វេចឆ្វាច នៅពីមុខផ្ទះរបស់ខ្លួន ព្រមទាំងឃើញប៉ូលីស ពេទ្យកំពុងធ្វើការយ៉ាងញាប់ដៃ ញាប់ជើង។ ឃើញដូច្នោះ ស្វាងស្រវឹងភ្លាម បុរសយើងស្រែកយ៉ាងភ្លាត់មាត់ថា "ពុទ្ធោប្រពន្ធខ្ញុំ" ហើយរត់សំដៅយ៉ាងលឿនឆ្ពោះទៅផ្ទះរបស់ខ្លួន។ ចូលដល់មាត់ទ្វាផ្ទះ បុរសយើងបានឃើញសាកសពបុរសម្នាក់ដេកស្លាប់ក្នុងថ្លុកឈាម មានស្នាមដាច់ដោចរយះខ្លួនដូចជាត្រូវកាប់ដោយកាំបិត។ នៅជិតនោះ គេបានឃើញកាំបិត និង ប្រពន្ធរបស់គាត់អង្គុយត្របោមក្បាលជង្គង់យ៉ាងញ័រចំប្រប់ ដោយភាពភ័យខ្លាច ដៃជើង ខ្លួនប្រាណប្រឡាក់ទៅដោយឈាម។ ឃើញដូច្នោះបុរយើង ស្រក់ទឹកទឹកភ្នែក និងស្ទុះទៅអោបប្រពន្ធរបស់គាត់យ៉ាងណែន ហើយនិយាយថា៖
បុរសយើង៖ អូនសម្លាញ់ អោយបងសុំទោសដែលបងដើរលេងផឹកស៊ី ទុកអូនចោលនៅផ្ទះ ដែលធ្វើអោយអូនជួបប្រទះនូវរឿងបែបនេះ។ បងខុសហើយអូនសម្លាញ់ អោយបងសូមទោសផង ដែលបងទុកអោយចោល។
នាងជាប្រពន្ធមិនបានតបទេ គឺនៅតែភ័យញ័រខ្លួនមិនបាត់។ បុរសយើងក៏បានវែកសក់ប្រពន្ធថ្នមៗ ជូតទឹកភ្នែកអោយនាងរួច ក៏និយាយលួងលោមថា៖
បុរសយើង៖ មិនអីទេអូនសម្លាញ់ អូនក្លាហានណាស់ អូនពូកែណាស់ ដែលអាចតតាំងជាមួយចោរបាន ដោយមិនអាចអោយចោរតដៃនឹងអូនបានសោះ។ អូនពិតជានារីក្លាហាន។ អូនអាចប្រាប់បងបានទេ ថាតើមានអ្វីទៅដែលជម្រុញអោយអោយអូនធ្វើរឿងបែបនេះបាន?
ប្រពន្ធ៖ អញ ស្មានតែអ្ហែង!
*****
ប្រយ័ត្នៗផង បងប្អូនប្រុសៗ! កុំអោយប្រពន្ធយល់ច្រឡំអោយសោះណា។
អំពិលអំពែក
១០ កញ្ញា ២០២១
No comments:
Post a Comment