នៅពេលដែលមនុស្សគ្រប់គ្នាយល់ច្រឡំនូវអ្វីដែលទៀងទាត់ ថាមិនទៀងទាត់ ច្រឡំថាអ្វីដែលមិនទៀងទាត់ ថាទៀងទាត់ គឺនៅពេលនោះឯងដែលមនុស្សទាំងនោះរស់នៅក្នុងសេចក្តីប្រមាទ។ ពួកគេប្រមាទថា៖
រូបនេះជារបស់អញ
គ្រប់យ៉ាងនៅជុំវិញអញគឺជារបស់អញ
មនុស្សស្ទើរតែគ្រប់រូបជឿថាអ្វីដែលកើតហើយរលត់នោះវានឹងកើតម្តងទៀត។
រូបរាងកាយរបស់យើងដែលថាយើងគិតថាជារបស់អញនោះពេលនេះម្ចាស់គេកំពុងតែយកពីយើងទៅវិញហើយ។ សក់ដែលខ្មៅរលោងស្រស់ស្អាតនោះ ក៍ប្រែទៅជាជ្រុះរុះរោយ និងក្លាយជាស។
ស្បែកដ៍តឹងរលោងស្អាតនោះ ក៍ចាប់ផ្តើមប្រែទៅជាស្រអាប់ហើយជ្រីវជ្រួញ។
កែវភ្នែកដែលធ្លាប់តែភ្លឺថ្លានោះ ក៍ចាប់ផ្តើមប្រែក្លាយទៅជាស្រអាប់មើលលែងឃើញច្បាស់ដូចមុន។
សម្លេងដែលធ្លាប់តែលឺច្បាស់ពីរោះពិសារនោះ ក៍ចាប់ផ្តើមប្រែក្លាយទៅជាគ្រលរនិងមិនសូវច្បាស់។ោះ
កម្លាំងរាង្គកាយរបស់យើងដែលធ្លាប់តែមាំមួនន នៅពេលនេះក៍បានចាប់ផ្តើមប្រែក្លាយទៅជាទន់ខ្សោយ...នេះហើយគឺជាពេលវេលាមួយដែលម្ចាស់ខ្លួនពិតប្រាកដមកយកពីយើងរាល់គ្នាទៅវិញ។
គ្រប់យ៉ាងដែលនៅជុំវិញយើងនោះ គឺមិនមែនជារបស់យើងនោះឡើយ ព្រោះថាគ្រប់យ៉ាងទាំងនោះនឹងត្រូវរលត់បាត់បង់ដូចជាយើងដែរ។
រូបកាយដែលកើតហើយ ហើយរលត់ទៅវិញ គឺជារឿងធម្មតា។ គ្មានអ្វីដែលកើតហើយរលត់ទៅវិញហើយក៍កើតមកវិញនោះទេ គឺមានតែកំណើតថ្មីដែលជំនួសអោយកំណើតដែលរលត់ទៅវិញ។
ជីវិតដែលរស់នៅក្នុងសេចក្តីមិនប្រមាទ គឺនឹងនាំមកនូវសេចក្តីស្ងប់ ហើយសេចក្តីស្ងប់នោះនឹងកើតទៅជាសុខ។
"គ្រប់យ៉ាងដែលកើតហើយ រមែងរលត់ទៅវិញជាធម្មតា ចូរអ្នកទាំងឡាយញាំងកិច្ចការផងទាំងពួង អោយសម្រេចដោយសេចក្តីមិនប្រមាទ" - ព្រះសម្មាសម្ពុទ្ធ
No comments:
Post a Comment