Saturday, July 23, 2022

រម្លឹករឿងការចាប់ផ្តើមលេងបាល់ទាត់លើកដំបូង



រម្លឹកហេតុដែលនាំអោយខ្ញុំលេងបាល់ទាត់។ តាមពិតទៅ នោពីតូចខ្ញុំអត់ចូលចិត្តលេងកីឡាទេ គឺមិនដែលលេងទាល់តែសោះ ហើយក៏មិនចេះកីឡាណាមួយដែរ។ លុះធំរាងជំទង់បន្តិចអាយុប្រមាណ១៣ឆ្នាំ ឳពុកខ្ញុំបានអោយបងជីដូនមួយខ្ញុំមកបង្ហាត់តេក្វាន់ដូដល់ផ្ទះរៀងរាល់ព្រឹកវេលាម៉ោង៥។ ហាត់ទាំងងងុយ ហាត់ផងគេចផង លេសផង គឺខ្ជិលណាស់ ព្រោះព្រឹកពេក។ កំណើតនៃការលេងកីឡារបស់ខ្ញុំគឺចាប់មកពីពេលនោះឯង។ ក្រោយបានលេខ២ នៃការប្រកួតតេក្វាន់ដូពានរង្វាន់ឯកអគ្គរដ្ឋទូតកូរ៉េលើកទី១ នាំឆ្នាំ១៩៩៨មក ខ្ញុំក៏បានឈប់ហាត់តេក្វាន់ដូ ដោយកាលណោះ ខ្ញុំបានរើទៅហាត់នៅស្តាតអូឡាំពិក ហើយក៏ឈប់វិញ ដោយគេតម្រូវអោយខ្ញុំទៅបំប៉នជាមួយក្រុមជម្រើសជាតិនៅក្លឹប សាន់ត្រេឌីង ដែលនៅមៀកនឹងស្ថានីយ៏តូតាល់ ផ្លូវមុន្នីវង្ស ក្បែររបងសាលាបឹងកេងកង។ ឆ្នាំដដែល ១៩៩៨ ខ្ញុំបានចូលដល់ថ្នាក់ទី១០ ហើយក៏ចាប់ផ្តើមលេងបាល់លើកដំបូង។ មិត្តភក្តិសួរថា ចេះលេងអត់? ខ្ញុំថាអត់ផង អត់ដែលលេងផង។ គេក៏ថា ខ្ពស់អញ្ចឹង អត់ចេះលេងក៏បាន ក៏គេអោយលេងដែរ តែអោយលេងខ្សែការពារ។ ជំនាន់នោះទាត់តារាងបាល់បោះទេ។ មិនចេះលេងសោះ រត់ទៅតាមតែបាល់ ហើយពួកម៉ាកចេះតែសើច។ ប៉ុន្មានថ្ងៃក្រោយមក វេលារសៀល ឱពុកខ្ញុំកំពុងមើលបាល់ទាត់បន្តផ្ទាល់សីុហ្គេមនៅឥណ្ឌូណេសីុ កាលណោះកម្ពុជាប៉ះជាមួយប្រុយណេ (មិនច្បាស់ទេ) តែចាំថាខ្មែរយលងចាញ់គេ ហើយចាញ់ច្រើនគ្រាប់ទៀត។ ឃើញដូច្នោះ ឳពុកក៏បាននិយាយមកខ្ញុំថា អាគ្នីស្អែកចូលហាត់បាល់ ហាត់ទាត់ធ្វើអាវ៉ង់សង់ ចាំអញអោយអាអាន (ពូ នព សំអាន ដែលជាអតីតគ្រូជម្រើសជាតិ យុវជន និងអតីតគ្រូក្លឹបក្រសួងការពារជាតិ) ជាអ្នកបង្ហាត់់មួយទល់នឹងមួយ។ ក្នុងចិត្តខ្ញុំចេះតែឆ្ងល់ ស្អីគេអាវ៉ង់សង់នោះ? មិនហ៊ានសួរគាត់ទេ។ ស្អែកឡើង ដូចចិត្ត ពូអាន បានមកដល់ផ្ទះខ្ញុំរាងថ្ងៃបន្តិច ដោយគាត់ឌុបទៅទិញស្បែកជើង បាល់ទាត់ និងខោខ្លីកីឡា។


ហើយថ្ងៃបន្ទាប់ ខ្ញុំបានទៅហាត់នៅស្តាតចាស់ ដោយពូអានជាអ្នកបង្ហាត់ គឺគ្រូមួយ សិស្សមួយពិតប្រាកដមែន។ គាត់បង្ហាត់អោយចេះទះបាល់ ទប់បាល់នៅថ្ងៃដំបូង។ ស៊ុតបាល់ រត់យកបាល់ រត់អាពុយ។ល។ គឺហាត់នៅថ្ងៃបន្ទាប់ ដោយពេលនោះមានសិស្សច្បងម្នាក់មកហាត់ជាមួយខ្ញុំ (សិស្សច្បងនោះ ក្រោយមកបានក្លាយជាគ្រូរងជម្រើសជាតិយុវជនថ្នាល)។ ថ្ងៃទី៣ សិស្សមានចំនួន ៧នាក់។ ថ្ងៃទី៤ ឡើងជាង១០នាក់។ ថ្ងៃទី៧ ឡើងជាង៤០នាក់។ នៅចាំបានថា ហាត់ថ្ងៃដំបូង ខ្ញុំដាច់ចិត្តសួរពូអាន ថាអាវ៉ង់សង់នោះ ស្អីគេ? គាត់ថាខ្សែប្រយុទ្ធ គាត់បន្តទៀតថា ធ្វើយ៉ាងណាអោយអានីឯងធ្វើខ្សែប្រយុទ្ធអោយបាន ដើម្បីចូលជម្រើសជាតិ។ ថ្ងៃទី៤នោះ ខ្ញុំលែងចាប់អារម្មណ៏រឿងខ្សែប្រយុទ្ធ ហើយបែរជាចាប់អារម្មណ៏រឿងចាប់បាល់វិញ។ ហាត់បាន៣អាទិត្យ ខ្ញុំក៏ឈប់ ហើយក៏ដល់ពេលចូលកងថ្នាក់ទ១១វិញ។ ចូលទៅវិញ ពួកម៉ាកឆ្ងល់គ្រប់គ្នា ព្រោះបាត់ម៉ាវ៉ាកង មកវិញ ខ្ញុំចេះចាប់បាល់ ហើយក្លាយជាអ្នកចាប់យ៉ាងល្អទៀតផង។


កាលណោះខ្ញុំចាំបានថា ក្រោយពីហាត់បាន៣អាទិត្យ នៅផ្លូវ២៨៣ ក៏ចាប់ផ្តើមមានការលេងបាល់។ ខ្ញុំបានចូលរួមជាមួយគេ ដោយចាប់ផ្តើមពីអ្នកចាប់បាល់ ហើយម្តងម្កាលដូរមកលេងខ្សែរការពារ ពេលមានអ្នកហត់។ ក្រោយមកអ្នកនៅផ្លូវ២៨៣ ក៏បង្កើតក្រុមបាល់ទាត់មួយឈ្មោះថា ក្រុម២៨៣ ដោយមានពូភណ្ឌ ដែលជាអតីកីឡាករបាល់ទាត់ជាអ្នកបង្ហាត់។ ខ្ញុំត្រូវបានគេអោយចាប់បាល់ដដែល។ កាលណោះ ខ្ញុំត្រូវបានគេអោយរហ័សនាមថា ប៉ាំងឡង។ ២០០១ ២០០២ ខ្ញុំបានប្តូរ role មកលេងជាកីឡាករបម្រើកណ្តាល តែលេងក្នុងតារាងតូចទេ ហលយបើតារាងធំវិញ ខ្ញុំលេងជាអ្នកចាំទីដដែល។ កាលណោះ idol របស់ខ្ញុំ គឺមិនមែន Beckham ទេ គឺអ្នកគេមិនសូវស្គាល់ គឺកីឡាករក្លឹប westham united គឺកីឡាករ Paolo Dicanio, Mc Manaman និង Rubbie Fowler ក្លឹបហង្សក្រហម ទាំងពីរនាក់។



No comments:

Post a Comment