រងចាំ!
មានសុភមង្គល មានគ្រួសារគឺជាក្តីប្រាថ្នារបស់មនុស្សគ្រប់រូប។ តាមរូបសម្បត្តិ សមត្ថភាព និង ជីវភាពគ្រួសាររបស់ខ្ញុំ ខ្ញុំអាចជ្រើសរើសនារីស្អាតមកធ្វើជាភរិយាបានយ៉ាងងាយ ប៉ុន្តែខ្ញុំបែរជាបោះបង់ភាពជាយុវវ័យ បោះបង់ចោលនូវឱកាស សាងគ្រួសារដោយមិន ដឹងខ្លួន អស់រយៈពេលជាង២០ឆ្នាំហើយ។ នេះមិនមែនមកពីខ្ញុំវក់នឹងការងារ ឬ ការសប្បាយនោះទេ គឺខ្ញុំ កំពុងតែរង់ចាំនារីម្នាក់ដែលខ្ញុំមិនធ្លាប់គិតថាស្រឡាញ់ ហើយខ្ញុំក៏មិនដឹងខ្លួនថាខ្ញុំមានចិត្តស្រឡាញ់នាង ឬក៏អត់នោះដែរ។ ខ្ញុំ តែងតែប្រាប់ខ្លួនឯងថា ខ្ញុំខឹងនឹងនាងណាស់ ហេតុអ្វីនាងមិនមកជួបខ្ញុំតាមការ ណាត់ បើនាងចង់ ទៅចោលខ្ញុំហេតុអ្វីមិនប្រាប់ អោយខ្ញុំដឹង ជាង២០ឆ្នាំហើយថ្ងៃណាក៏ខ្ញុំទៅចាំ
នាងនៅមុខមន្ទីពេទ្យកាល់ម៉ែត ដែល ពីព្រោះវាជាកន្លែងដែលនាងណាត់ជួបខ្ញុំ លើកចុងក្រោយ ប៉ុន្តែនាងបែរជាមិនមក នាងទុកអោយខ្ញុំរង់ចាំនាង ចាំហើយចាំទៀត មួយថ្ងៃ មួយខែ មួយឆ្នាំ រហូតដល់ជាង ២០ឆ្នាំ ។នាងខឹងនឹងខ្ញុំដែលបោក ប្រាស់ នាងមែនទេ? នាងចងសងសឹកមែនទេ ? ទេខ្ញុំជឿជាក់លើចិត្តស្រឡាញ់របស់នាង
ចំពោះខ្ញុំ ទោះស្នេហានេះមានរយៈពេលខ្លីក៏ដោយ ខ្ញុំចេះតែមានអារម្មណ៍ មួយថានាងកំពុងតែរង់ចាំខ្ញុំនៅទីនោះ ។ ខ្ញុំចាំថាកាលពី ២០ឆ្នាំមុន ខ្ញុំឋិតក្នុងវ័យ ២២ឆ្នាំ ជានិសិត្សមហាវិទ្យាល័យ ខ្ញុំមានរូបរាងសង្ហាជាកូនអ្នកមានទ្រព្យ សម្បត្តិ មានប្រាក់ចាយមិនខ្វះ ខ្ញុំអាចទាក់ទងស្រីស្អាតបានជាច្រើន ប៉ុន្តែស្នេហាសំរាប់ខ្ញុំ
បីដូចជាការញ៉ាំអំពៅ គឺពេលដែលអស់ រស់ជាតិហើយ ខ្ញុំនឹងខ្ជាក់វាចោលដោយគ្មានស្រណោះ ។ ព្រហ្មលិខិតបានតំរូវអោយខ្ញុំស្គាល់នារីម្នាក់ ឈ្មោះ នីតា ដែលនាង ទើបតែផ្លាស់មកពីខេត្ត ចូលមករៀនថ្នាក់ជា
មួយនឹងខ្ញុំ មើលទៅនាងក៏ស្អាតណាស់ដែរ តែសំរស់របស់នាងត្រូវបិទបាំងដោយ ទឹកមុខស្លេកៗ មើលទៅដូចជា
អ្នកជំងឺ បើអោយខ្ញុំស្រឡាញ់នោះ ប្រហែលជាទៅមិនរួចទេ តែមើលលេងសើចអាចខ្លះ ។
នៅថ្ងៃដំបូងដែលនាងបានបង្ហាញខ្លួននៅក្នុងថ្នាក់របស់ខ្ញុំ កែវភ្នែកទាំងគូរបស់នាងតែងតែលួចសំលឹងមកខ្ញុំ
ដែលអាច បញ្ជាក់អោយឃើញថា នាងកំពុងតែចាប់អារមìណ៍មកលើខ្ញុំ វារិតតែធ្វើអោយខ្ញុំបានចិត្ត
និងមើលស្រាលចំពោះនាង ។ រាល់ថ្ងៃ សង្កេតមើលនាងយូរទៅនាងហាក់បីដូចជាមនុស្សចំលែក មើលទៅរាងកាយ
នាងដូចជាទន់ខ្សោយ តែចិត្តរបស់នាងរឹងមាំ ណាស់ នាងជាមនុស្សរួសរាយ រាក់ទាក់ នាងធ្វើខ្លួនហាក់បីដូច
ជាស្រឡាញ់ពិភពលោកនេះណាស់ មិត្តរួមថ្នាក់របស់ខ្ញុំអ្នកណា ក៏ស្រឡាញ់ចូលចិត្តនាងដែរ តែសំរាប់រូបខ្ញុំនាង
ដូចជាគìនាអ្វីអស្ចារ្យនោះទេ ពីព្រោះខ្ញុំយល់ថានាងក៏ដូចជាស្រីៗដទៃអញ្ចឹងដែរ គឺ លង់ស្នេហ៍កំលោះសង្ហាដូចជា
រូបខ្ញុំនោះដូចតែគ្នា ។ ថ្ងៃមួយខ្ញុំបានភ្នាល់ជាមួយមិត្តខ្ញុំថា ខ្ញុំនឹងធ្វើអោយនាងស្រឡាញ់ខ្ញុំក្នុងរយៈ ពេលបីខែ
ហើយនាងនឹងយំអង្វរខ្ញុំនៅពេលដែលខ្ញុំបោះបង់នាងចោល។
- ពួកឯងជឿទេ គ្នាអាចធ្វើអោយស្រីមុខស្លេកម្នាក់នេះលង់ស្នេហ៍គ្នាបាន (ខ្ញុំនិយាយដោយភាពជឿជាក់)
។
- អ្ហេ ឬមួយក៍ឯងចាប់អារមìណ៍នឹង នីតា បានជានឹកចង់ទាក់ទងនាង តែមើលទៅនាងដូចជា
មិនត្រូវនឹង ចំណូលចិត្តឯងសោះ ។
- គ្រាន់តែចង់លោលេងទេ ពីព្រោះលឺល្បីថានាងចិត្តរឹងណាស់។
- អូខេ បើឯងឈ្នះ ពួកគ្នានឹងប៉ាវឯងចូលខារ៉ាអូខេ...។
ខ្ញុំចាប់ផ្តើមទាក់ទងនាងដោយសុំលេខទូរស័ព្ទរបស់នាងពីមិត្តនាង ។ ថ្ងៃដំបូងដែលខ្ញុំបានទូរស័ព្ទទៅនាង
ខ្ញុំបានសួរនាំ នាងទៅតាមវិធីរបស់ខ្ញុំ មើលទៅនាងដូចជាសប្បាយចិត្តណាស់ពេលបាននិយាយជាមួយខ្ញុំ ការពិតទៅ
នាងដូចជាចិត្តងាយ ណាស់ បែបនេះដូចជាមិនសូវសប្បាយ តែចាត់ទុកថា លេងកែអជ្សុកទៅចុះ។
ថ្ងៃទីបីនៃល្បែងរបស់ខ្ញុំ....
-នីតា ដឹងទេខ្ញុំពិតជាពេញចិត្តនាងណាស់ ។ គឺខ្ញុំ..ខ្ញុំស្រលាញ់នាង..
- ខ្ញុំក៍ស្រលាញ់លោកដែរ គឺស្រលាញ់យ៉ាងពិតប្រាកដ។
នេះជាចំលើយដែលធ្វើអោយខ្ញុំសìនាមិនដល់ វាហាក់បីដូចជាលឿនពេកហួសពីគំរោងរបស់ខ្ញុំ ...
-នីតាមិនគិតមើលសិនទេ អ្ហេ ?
- សំរាប់ខ្ញុំ ខ្ញុំមិនស្តាយក្រោយ និង មិនបណ្តែតបណ្តោយពេលវេលាឡើយចំពោះការនិយាយពាក្យ
ថាស្រឡាញ់ទៅ មនុស្សដែលខ្ញុំស្រឡាញ់ បើខ្ញុំដឹងថាខ្ញុំស្រលាញ់គេពិតប្រាកដហើយនោះ ខ្ញុំមិនចង់អោយពេលវេលា
សូម្បីតែមួយវិនាទីកន្លង ហួសទៅឡើយចំពោះស្នេហា ខ្ញុំនឹងស្រលាញ់លោកអស់មួយជីវិត ។
ពេលនិយាយចប់នាងក៍សុំបិទទូរស័ព្ទ ទុកអោយខ្ញុំនៅភាំងម្នាក់ឯង នេះជាលើកទីមួយហើយដែលមនុស្ស
ស្រីធ្វើអោយ ខ្ញុំស្លុងអារមìណ៍នឹងពាក្យថាស្នេហាពិត បើទោះជានាងមិនមែនជាស្រីទីមួយឡើយដែលនិយាយ
ថាស្រឡាញ់ខ្ញុំពិតនោះ តែមិន ដឹងថាហេតុអីបានជាបេះដូងរបស់ខ្ញុំលោតញាប់នៅពេលដែលបានលឺពាក្យ
ស្រលាញ់េនេះចេញពីមាត់មនុស្សស្រីម្នាក់ដែលខ្ញុំចាត់ ទុកជាល្បែងភ្នាល់គ្នាលេង។មិនអាចទេ ខ្ញុំមិនអាចធ្វើអោយ
អារមìណ៍របស់ខ្ញុំយ៉ាងនេះទេ នីតានាងគìនាសំណាងធ្វើជាមនុស្ស ដែលខ្ញុំស្រឡាញ់ពិតប្រាកដបានទេ នាងអាចនៅ
ក្បែរខ្ញុំបានតែបីខែប៉ុណ្ណោះ ។
ខ្ញុំបានបំពេញកិច្ចការគួរអោយធុញទ្រាន់មួយ គឺធ្វើជាទន់ភ្លន់ ផ្អែមល្ហែម យកចិត្តមនុស្សស្រីម្នាក់
ដែលខ្ញុំមិនពេញ ចិត្តបន្តិចទាល់តែសោះ មើលទៅនាងពិតជាស្រឡាញ់ខ្ញុំខ្លាំងណាស់ តែអ្វីដែលចំលែក
នោះត្រឹមតែខែដំបូងនាងបានធ្វើចិត្តខ្ញុំ ផ្លាស់ប្តូរដោយមិនដឹងខ្លួនចំពោះទស្សនៈស្នេហា នាងបានផ្តល់នូវអារមìណ៍
ចំឡែកជាច្រើនដែលខ្ញុំពុំធាប់ជួបជាមួយនារីផ្សេង។ ពេលវេលាផ្លាស់ប្តូរពីមួយថ្ងៃទៅមួយថ្ងៃ នាងកាន់តែមាន
ស្នេហាជ្រាលជ្រៅចំពោះខ្ញុំ នាងបានផ្តល់ឱកាសអោយខ្ញុំស្និទ្ធស្នាល ជាមួយនាង នាងបានផ្តល់ភាពសំខាន់អោយខ្ញុំ
នាងស្ទើរតែធ្វើអោយខ្ញុំភ្លេចខ្លួនថាខ្ញុំកំពុងតែលេងល្បែងទៅហើយ ពាក្យថាធុញ ទ្រាន់ដែលខ្ញុំ ធ្លាប់និយាយពីដំបូង
ក៍រលាយបាត់ នាងតែងតែរៀបរាប់រឿងរបស់នាងអោយខ្ញុំស្តាប់ ដូចជា រឿងគ្រួសារនាង ស្តាប់ទៅដូចជា
រីករាយណាស់ តែខ្ញុំបែរជាមានអារមìណ៍ថាអាណិតនាងទៅវិញ ទោះជានាងសើច នាងញញឹមមិនដែលស្រពោន
ក៍ដោយ។
- មើលទៅអូនចូលចិត្តថតរូបណាស់ ណ្ហ៎
- អូនចង់ផ្តិតយកពេលវេលាដែលអូននៅក្បែរបងអោយក្លាយជាអមតៈវាជាការថែរក្សាអនុស្សាវរីយ៍ដ៍ល្អ
មួយ ។
ខ្ញុំយកដៃទាញក្បាលនាងមកផ្អឹបនឹងដើមទ្រូង...
- មួយជីវិតអូននេះតើអូនខ្លាចអ្វីជាងគេ?
- គឺសេចក្តីស្លាប់ អូនពិតជាខ្លាចខ្លាំងណាស់
- កេìងល្ងង់ អ្នកណាក៍គេខ្លាចដែរ ។ អញ្ចឹងមិនខ្លាចបាត់បងទេ អ្អេ ?
- អ្វីៗវាសនាបានកំណត់រួចហើយ ។....បានហើយយើងទៅវិញទៅអូនអស់កំលាំងណាស់ ។
ល្ខោនស្នេហារបស់ខ្ញុំបានចាប់ដំណើរការទៅយ៉ាងល្អ ប៉ុន្តែនៅជិតនាងកាន់ច្រើនកាន់តែយល់ថានាងចំលែក
តែភាព ចំលែករបស់នាងពិតជាទាក់ទាញណាស់។ អស់រយៈពេលពីរខែកន្លងផុតទៅហើយសំរាប់ល្បែងមួយនេះ
ខ្ញុំស្ទើរតែភ្លេចខ្លួនបាត់ ទៅហើយថាវាគ្រាន់តែជាល្ខោនរយៈពេលខ្លីមួយ ខ្ញុំហាក់ដូចជាមិនដាច់ចិត្តសោះក្នុងការ
បំផ្លាញបេះដូងរបស់នាង ខ្ញុំបាន ព្យាយាមដាស់ខ្លួនឯងជានិច្ចដើម្បីកុំអោយលង់លក់ក្នុងល្បែងមួយនេះ ពិតមែន
ហើយនាងមិនមែនជានាងដែលខ្ញុំប្រាថ្នានោះទេ នាងមិនសាកសមនឹងខ្ញុំទេ មានស្រីស្អាតច្រើនណាស់ដែលនៅ
រង់ចាំខ្ញុំ ។
ពេលនេះខ្ញុំចាប់ផ្តើមបញ្ចោញភាពព្រងើយកន្តើយដាក់នាង ពេលខ្លះខ្ញុំធ្វើជាទាក់ទងស្រីផ្សេងនៅចំពោះ
មុខនាង ហើយ នាងក៍តែងតែបញ្ចោញអាការៈប្រច័ណ្ឌខ្ញុំព្នេលនៅចំពោះមុខមិត្តរបស់ខ្ញុំ តែពេលផុតពីមុខគេនៅតែពីរ
នាក់នាងធ្វើហាក់បីដូចជា គ្នារឿងអ្វីកើតឡីង ខ្ញុំពិតជាឆ្ងល់ណាស់ ការពិតនាងកំពុងគិតអ្វី ខ្ញុំឧស្សាហ៍រក
រឿងនាងណាស់ ប៉ុន្តែនាងក៍ខំកែប្រែនូវអ្វីដែលខ្ញុំ មិនពេញចិត្ត រហូតដល់ខ្ញុំមិនដឹងថាគួររកអ្វីមកចាប់កំហុសនាង។
- ហេតុអ្វីក៍នាងធ្វើតាមចិត្តខ្ញុំម្លេះ ?
- ខ្ញុំស្រលាញ់បង ខ្ញុំមិនចង់អោយរឿងតិចតួចធ្វើអោយខកខានភាពរីករាយដល់ស្នេហារបស់ខ្ញុំឡើយ ។
- ចុះបើថ្ងៃណាមួយបងក្បត់អូន អូនធ្វើយ៉ាងម៉េច?
- ចុះបើថ្ងៃណាមួយអូនទៅឆ្ងាយចោលបង បងធ្វើយ៉ាងម៉េច? (នាងនិយាយបណ្តើរ
យកដៃអង្អែលថ្ពាល់របស់ដាវិត ថ្នមៗ ) ។
- នោះជារឿងល្អហើយ ( ខ្ញុំគ្រាន់តែគិតក្នុងចិត្តប៉ុណ្ណោះ )
- ជិតដល់ពេលហើយ
- ជិតដល់ពេលអី ? (ខ្ញុំសួរនាង )
នាងនៅស្ងៀមមួយសន្ទុះ ...
- អ្ហេ គិតអីហ្នឹង ?
- គឺ គឺជិតដល់ពេលជប់លៀងនៅសាលាយើងនឹងណា៎ ។
- មែនហើយជិតដល់ពេលហើយ។
អ្នកទាំងពីរសំលឹងរកគ្នាដោយបង្កប់នូវភាពស្រពាប់ស្រពោន ដាវីតយកដៃទៅអង្អែលក្បាលនីតាថ្នមៗ
- បើបងធ្វើអ្វីខុសចំពោះអូន អូនស្អប់បងទេ?
- អត់ទេ គìនាថ្ងៃដែលអូនស្អប់បងនោះទេ វីត ។
......................
-អ្ហេ យ៉ាងម៉េចហើយ អ្នកប្រុសវីត ឥឡូវដូចជាសុភាពដល់ហើយវើយ តិចលង់ស្នេហ៍នីតាមែនទែនទៅ។
- កុំសង្ឃឹម គ្នាគ្រាន់តែសំដែងអោយចប់ចុងចប់ដើមតែប៉ុណ្ណោះ ជិតមានសេរីភាពហើយ
រាល់ថ្ងៃធុញសឹងស្លាប់ ។
ស្អែកអ្វីៗត្រូវបញ្ចប់ហើយ ត្រៀមលុយទុកទៅអាពួកម៉ាក ។
ទីបំផុតថ្ងៃជប់លៀងក៍មកដល់ តែអារមìណ៍ដូចជាមិនល្អសោះ ខ្ញុំសូមសារភាពថាខ្ញុំនឹកដល់នាង
នឹកអនុស្សាវរីយ៍ទាំង ឡាយរវាងខ្ញុំ និង នាង។
- យើងទៅដើរលេងកន្លែងនោះវិញល្អទេ ? (ខ្ញុំបបួលនាងទៅកន្លែងដែលមិត្តភ័ក្តរបស់ខ្ញុំនៅពួនចាំស្តាប់ )
- ចាស៎
យើងទាំងដើរបណ្តើរគ្នា ដោយមិននិយាយមួយម៉ាត់ រហូតដល់កន្លែងនោះ នាងក៍ឈប់ដើរទៅមុខទៀត
ខ្ញុំសំលឹង មើលមុខនាង បេះដូងរបស់ខ្ញុំចាប់ផ្តើមឈឺនៅពេលដែលខ្ញុំបានឃើញតំណក់ទឹកភ្នែករបស់ស្រីម្នាក់នេះ
នេះជាលើកទីមួយហើយ ដែលនាងយំ នាងបែរមកអោបខ្ញុំយ៉ាងណែន
ទឹកភ្នែករបស់នាងបានជ្រាបចូលទៅដល់បេះដូងរបស់ខ្ញុំទៅហើយ។
-ដាវីត អូនស្រលាញ់បង អូនមិនចង់បាត់បង់បងទេ ។
ខ្ញុំហាក់ដីដូចជានិយាយអ្វីមិនចេញសោះ នាងកំពុងធ្វើអ្វីហ្នឹង ? រាត្រីដ៍អ៊ូអរ តន្ត្រីលាន់លឺរំពង គ្រប់គ្នាពិតជា
រីករាយ ប៉ុន្តែសំរាប់ខ្ញុំ ខ្ញុំទទួលអារមìណ៍ថាវាស្ងាត់ខ្លាំងណាស់ ខ្ញុំមើលមិនឃើញភាពសប្បាយសូម្បីតែបន្តិច
ខ្ញុំបែរជាខ្លាច ខ្លាចរង្វង់ដៃ ដែលកំពុងអោបខ្ញុំនេះរលាចេញទៅ។
ក្រែងនេះជាលទ្ធផលដែលខ្ញុំចង់បានមែនទេ? តែខ្ញុំមិនបាននិយាយអ្វីជាមួយនាងមួយម៉ាត់ផង ហេតុអ្វីនៅ
សុខៗនាង ធ្វើបែបនេះ?
មិត្តភ័ក្តខ្ញុំយល់ថាខ្ញុំឈ្នះហើយ ពួកយើងនាំគ្នាទៅច្រៀងខារ៉ាអូខេ យ៉ាងសប្បាយ តែការពិតចិត្ត
របស់ខ្ញុំនៅតែគិតដល់ នាង គិតដល់ទឹកភ្នែករបស់នាង មិនបានទេខ្ញុំត្រូវតែផឹក ផឹក ផឹកអោយភ្លេចអ្វីគ្រប់យ៉ាង
.....។
ថ្ងៃនេះមិនដូចពីម្សិលមិញទេខ្ញុំបានតាំងចិត្តបំភ្លេចនាងហើយ
ខ្ញុំនឹងបំភ្លេចអ្វីៗទាំងអស់ដែលធ្លាប់មានជាមួយនាង ខ្ញុំ ត្រូវការសេរីភាពនៃយុវវ័យរបស់ខ្ញុំមកវិញ ខ្ញុំមិនចង់គិតដល់
ចិត្តអ្នកណាពេលដែលខ្ញុំត្រូវការសប្បាយនោះទេ សុំទោសណា៎នារី ដ៍គួរអោយអាណិត 1
បីថ្ងៃក្រោយនាងបានទូរស័ព្ទមករកខ្ញុំ នាងធ្វើហាក់បីដូចជាគìនាអ្វីកើតឡើង មែនហើយការពិតទៅយប់
នោះខ្ញុំមិនទាន់ បាននិយាយ អ្វីជាមួយនាងផង .....
- ល្ងាចនេះម៉ោង 5ៈ០០ បងទំនេរទេ? មកអាចមករកអូននៅមុខមន្ទីរពេទ្យកាល់ម៉ែត្របានទេ។
- បាទ បាន ប៉ុន្តែកន្លែងណាត់របស់អូនដូចជាចំលែកបន្តិច។
- អូនសង្ឃឹមថាបងប្រាកដជាទៅជួបអូន
- អូខេ បងនឹងទៅជួបអូន ការពិតបងក៍មានរឿងចង់និយាយដែរ
- អរគុណណាស់ ចាំណាថាអូនស្រលាញ់បងទោះជាមានរឿងអ្វីកើតឡើងក៍ដោយ ។
....................
ដប់នាទីនៃការរង់ចាំបានកន្លងផុតទៅ មួយម៉ោង ពីរម៉ោង ការអត់ធìត់របស់ខ្ញុំក៍រលាយអស់
ខ្ញុំខឹងនាងខ្លាំងណាស់ នាង ហ៊ានកុហកខ្ញុំ ខ្ញុំទូរស័ព្ទទៅក៍មិនចូល ទូរស័ព្ទទៅមិត្តនាងក៍គìនាអ្នកណាដឹង ខ្ញុំឈប់ខ្វល់
ហើយ នាងគìនាតំលៃអ្វីសំរាប់ខ្ញុំទៀតទេ ខ្ញុំក៍មិនចង់ចំណាយពេលវេលារបស់ខ្ញុំទៅចាំស្រីឆ្កួតម្នាក់ នោះដែរ
ប៉ុន្តែខ្ញុំឆ្ងល់ណាស់នាងមិនដែលធ្វើបែបនេះដាក់ខ្ញុំទេ ខ្ញុំនៅតែ ជឿជាក់លើទឹកចិត្តរបស់នាងចំពោះខ្ញុំ។ ខ្ញុំមិន
អស់ចិត្តទេ ខ្ញុំបានទៅរកនាងដល់ផ្ទះជួលរបស់នាង គេថានាងរើចេញហើយ ក្នុងចិត្តខ្ញុំពេលនេះគឺបើបានជួបនាង
ខ្ញុំនឹងសំលាប់នាង ខ្ញុំស្អប់នាងខ្លាំងណាស់ ខ្ញុំមិនដែលរងចាំស្រីណាម្នាក់ឡើយ ហើយក៍គìនា អ្នកណា
ហ៊ានធ្វើបែបនេះដាក់ខ្ញុំដែរ ។
យប់នេះខ្ញុំគេងមិនលក់សោះ ខ្ញុំខំព្យាយាមឈប់គិតតែខួរក្បាលចំកួតរបស់ខ្ញុំនៅតែគិត..
- នីតាហេតុអ្វីបានជាធ្វើបែបនេះ តែក៍ល្អដែរនាងទៅបាត់ ខ្ញុំមិនចាំបាច់បកស្រាយអ្វីច្រើន ក៍មិនបាច់ក្លាយ
ជាជនបោក ស្នេហ៍គេដែរ ហើយឈប់ខ្វល់ហើយ ។
មិនដូចជាការគិតរបស់ខ្ញុំសោះ គìនានាងខ្ញុំមានអារមìណ៍ថាហាក់បីដូចជាបាត់អ្វីម៉្យាងក្នុងជីវិត សព្វថ្ងៃនេះ
ខ្ញុំបានទាក់ ទងស្រីស្អាតៗជាច្រើន គួរអោយអស់សំណើចណាស់គìនាអ្នកណាអាចលប់រូបនីតាចេញពីបេះដូងខ្ញុំសោះ
។ ខ្ញុំនៅតែគិតថាខ្ញុំ គìនាចិត្តលើស្រីម្នាក់នោះទេ តែមិនដឹងហេតុអីថ្ងៃណាក៍ខ្ញុំបើឡានេ ទៅឈប់នៅមុខមន្ទីរពេទ្យ
កាល់ម៉ែត្រ ការពិតខ្ញុំចង់ជួបនាង ខ្លាំងណាស់ ខ្ញុំហាក់បីដូចជាមានពាក្យជាច្រើនចង់និយាយប្រាប់នាង។ ក្នុងមួយ
ថ្ងៃៗកិច្ចការទីមួយដែលខ្ញុំនឹកឃើញមុនគេគឺ រង់ចាំនាង។
.................................
ពេលវេលាពិតជាលឿនណាស់ ក្រោយពីបញ្ចប់ការសិក្សា ខ្ញុំមានការងារល្អធ្វើ
ប៉ាម៉ាក់របស់ខ្ញុំបានស្តីដណ្តឹងកូនស្រី អ្នកមានអោយខ្ញុំ តែខ្ញុំបដិសេធ អស់ពីមួយទៅមួយរហូតដល់ពួកគាត់
ឈប់ខ្វល់ពីរឿងខ្ញុំ។ ខ្ញុំដឹងថាទាំងគ្រួសារខ្ញុំ នឹង មិត្តភ័ក្ត របស់នាំគ្នាឆ្ងល់នឹងខ្ញុំ មែនហើយខ្ញុំផ្លាស់ប្តូរច្រើនណាស់
ខ្ញុំឈប់ចង់សប្បាយ ឈប់មើលងាយសេចក្តីស្នេហា ខ្ញុំហាក់បីដូចជាកំពុង រស់នៅលើលោកនេះតែម្នាក់ឯង
ជាមួយនឹងការរងចាំ ខ្ញុំមិនសោកស្តាយភាពជាយុវវ័យដែលកន្លងទៅទេ តែខ្ញុំស្តាយដែលមិន បានជួបនិយាយជា
មួយនាង ខ្ញុំស្តាយបើបាត់បង់អ្វីៗដែលនាងធ្លាប់អោយខ្ញុំ នីតាពេលនេះនាងនៅទីណា? នាងកំពុងធ្វើអ្វី?
ថ្ងៃមួយខ្ញុំមានជំងឺត្រូវចូលមន្ទីពេទ្យ ខ្ញុំសំរាកនៅមន្ទីរពេទ្យកាល់ម៉ែត្រ ពេលនោះខ្ញុំបានជួបវេជ្ជបណ្ឌិត
ស្រីម្នាក់ ដែល មានវ័យប្រហែលជាបងខ្ញុំ ពីរ ឬ បីឆ្នាំ គាត់យកចិត្តទុកដាក់នឹងខ្ញុំណាស់ ហាក់បីដូចជាស្គាល់ខ្ញុំយូរ
ណាស់មកហើយ។ ថ្ងៃចុង ក្រោយដែលខ្ញុំសំរាកនៅមន្ទីរពេទ្យគាត់បានមកនិយាយជាមួយខ្ញុំ...
- ខ្ញុំឃើញលោកមកមុខមន្ទីពេទ្យនេះស្ទើររាល់ថ្ងៃ លោករកអ្នកណា ឬ ចាំអ្នកណាមែនទេ?
បើពិតមែន លោកគួរឈប់ចាំទៅ បើគេអាចមករកលោក គេមិនអោយលោកចាំគេយូរយ៉ាងនេះទេ ។
- មានរឿងខ្លះសូម្បីតែខ្លួនយើងក៍មិនដឹងច្បាស់ដែរ ។
- ថ្ងៃណាក៍ខ្ញុំឃើញលោកដែរ លោកមិនយល់ថាវាខាតពេលច្រើនណាស់ទេ មែនទេ? អ្នកនោះសំខាន់
យ៉ាងណាទៅ បានជាលោកធ្វើបែបនេះ?
- ខ្ញុំពិតជាមិនដឹងខ្លួនឯង ថាហេតុអ្វីនោះទេ ហើយក៍មិនដឹងថាខ្ញុំធ្វើបែបនេះព្រោះអ្វីដែរ ខ្ញុំចាំនាងមែន
ខ្ញុំពិតជាមិន សោកស្តាយពេលវេលាមែន ខ្ញុំក៍មិនធ្លាប់គិតថាស្រលាញនាងនោះដែរ តែពេលបាត់នាង ជីវិតខ្ញុំហាក់បី
ដូចជាបាត់អ្វីម៉្យាងដែល សំខាន់បំផុត ខ្ញុំធ្លាប់បានព្យាយាមបំភ្លេចរឿងរ៉ាវទាំងនោះហើយ នៅទីបំផុតគឺនៅតែដដែល
។
អ្នកគ្រូពេទ្យគាត់សំលឹងមកខ្ញុំដោយខ្សែរភ្នែកស្រងួតស្រងាត់ និង និយាយមករកខ្ញុំយ៉ាងទន់ភ្លន់...
- លោកដឹងខ្លួនទេថាលោកស្រលាញ់នាងខ្លាំងណាស់ លោកជាមនុស្សប្រុសដ៍សេìត្រាះង់ម្នាក់គួរអោយ
សរសើរ តែ លោកបំភ្លេចគេចោលទៅ ពេលនេះប្រហែលជាគេរៀបការមានកូនបាត់ទៅហើយ លោកអាយុច្រើន
ណាស់ហើយគួររក សុភមង្គលសំរាប់ខ្លួនទៅ ។
- អ្នកគ្រូមិនយល់ទេ
- ពីរថ្ងៃទៀតខ្ញុំត្រូវត្រឡប់ទៅបារាំងវិញហើយខ្ញុំមកនេះតាមការអញ្ជើញរបស់ប្រធានមន្ទីរពេទ្យនេះតែ
ពីរខែ ប៉ុណ្ណោះ។
គាត់ដើរទៅជិតមាត់បង្អួចសំលឹងចេញទៅក្រៅ រួចនិយាយដោយមិនបែរមករកខ្ញុំ ....
- ខ្ញុំនិយាយរឿងនិទានមួយអោយលោកស្តាប់ ....... កាលពីខ្ញុំនៅជាគិលានុបដ្ឋាយិកានៅទីនេះ កាលពី
២០ឆ្នាំមុន មានកេìងស្រីម្នាក់មានជំងឺមហារីកខួរក្បាល ដល់ដំណាក់កាលចុងក្រោយដែលត្រូវវះកាត់
ខ្ញុំជាអ្នកថែទាំនាងមុននឹងនាងស្លាប់ នាងគìនាអ្នកណាទេ នាងជាកូនកំព្រា ដែលរស់ក្រោមការឧបត្ថម្ភរបស់អង្គការ
ក្រៅរដ្ធាភិបាលមួយ គេជាកេìងស្រីម្នាក់រឹងម៉ាំ ណាស់ ទោះឋិតក្នុងដំណាក់កាលចុងក្រោយនៃជីវិតនាងក៍ដោយ
ប៉ុន្តែនាងប្រាប់ខ្ញុំថានាងមិនចង់ស្លាប់ទេ នាងសុំអោយពួកយើង ជួយនាងទោះតាមវិធីណាក៍ដោយ
ពាក្យអង្វររបស់នាងធ្វើឱ្យគ្រូពេទ្យម្នាក់ៗខ្លោចផ្សារណាស់ ពីព្រោះនាងតែងតែញញឹម និង និយាយយ៉ាងទន់ភ្លន់មក
រកពួកយើង ពួកយើងពិតជាចង់ជួយនាងណាស់ ពួកយើងមិនត្រូវការប្រាក់ពីនាងសូម្បីតែមួយកាក់។ មុនវះ
កាត់បីថ្ងៃ នាងត្រូវកោរសក់ចេញទាំងអស់ នាងកាន់តែខ្សោយទៅហើយ ថ្ងៃមួយនាងបានអោយខ្ញុំរុញនាង
ទៅក្បែររបង មុខមន្ទីរពេទ្យ នាងហាក់ដូចជាសប្បាយចិត្ត នៅពេលបានឃើញបុរស ម្នាក់ដែលកំពុងឈររ៉េរ៉ៗដូចជា
កំពុងរង់ចាំអ្នកណាម្នាក់ នាងសំលឹងទៅបុរសនោះទាំងទឹកភ្នែកនឹងស្នាមញញឹមដ៍កំសត់ នាងប្រាប់ខ្ញុំថាគេជាបុរស
ម្នាក់ដែលនាងស្រឡាញ់បំផុតក្នុងជីវិត ខ្ញុំសួរនាងថាហេតុអ្វីមិនប្រាប់បុរសនោះពីជំងឺរបស់នាង នាងនិយាយថា
នាងដឹងថាបុរសនោះមិនស្រលាញ់នាងទេ ហើយគេចង់ អោយគេស្រលាញ់នាងជាងអាណិតនាង ប៉ុន្តែនាងសង្ឃឹមថា
គេនឹងមិនស្រលាញ់នាង បើគេស្រលាញ់នាងគេអាចនឹងខូចចិត្ត នៅពេលដែលនាងឃ្លាតពីលោកនេះ
ទៅដោយគìនាថ្ងៃត្រឡប់។ មុនពេលចូលវះកាត់នាងអង្គុយលើកៅអីរុញសំលឹងតាមមាត់បង្អួច សំដៅទៅកន្លែងដែល
បុរសនោះធ្លាប់ នាងផ្តាំខ្ញុំថាបើថ្ងៃស្អែកនាងមិនមានឱកាសមកសំលឹងមើលគេទេ ហើយគេនៅតែមកឈរ
នៅទីនោះទៀត នាងសុំអោយខ្ញុំទៅប្រាប់ម្នាក់នោះថា នាងរៀបការទៅនៅប្រទេសក្រៅបាត់ទៅហើយ ។
នាងពិតជាគìនាសំណាងមែន ពួកគ្រូពេទ្យទាំងអស់ស្តាយនាងណាស់ ពួកយើងមិនដែលស្រក់ទឹក
ភ្នែកនិងឈឺចាប់ខ្លាំង បែបនេះទេ នៅពេលមានអ្នកជំងឺស្លាប់ ជីវិតនាងឯកាណាស់ ហើយក៍ត្រូវស្លាប់ក្នុងភាពឯកា
ខ្ញុំស្តាយស្នាមញញឹមកេìងស្រីម្នាក់ នេះណាស់ តែខ្ញុំមិនបានធ្វើតាមបណ្តាំចុងក្រោយរបស់នាងទេ
បើទោះជាខ្ញុំបានឃើញបុរសម្នាក់រាល់ថ្ងៃក៍ដោយ ខ្ញុំមិនថាខ្លួនឯង ធ្វើខុស ឬ ត្រូវនោះទេ តែខ្ញុំយល់ថាបើនិយាយ
តាមការសុំរបស់នាងវាហាក់បីដូចជាអយុត្តិធ៌មចំពោះទឹកចិត្តនាងណាស់។
- រឿងនិទានរបស់បងចប់ហើយមែនទេ?
(និយាយទៅកាន់អ្នកគ្រូពេទ្យម្នាក់នោះទាំងមិនដឹងថាទឹកភ្នែករបស់ខ្ញុំហូរ មកតាំងពីពេលណា )
គាត់ដើរមកជិតខ្ញុំ ក្នុងខណៈដែលខ្ញុំកំពុងយកដៃខ្ទប់មុខ គាត់អោនក្បាលដាក់ខ្ញុំរួចនិយាយថា ៖
- ខ្ញុំសុំទោស ដែលពេលនោះខ្ញុំមិនបានប្រាប់ការពិតដល់លោកនៅពេលនោះ លោកជាបុរសល្អណាស់
ស្តាយណាស់ ដែលនាងមិនបានដឹងថា នាងសំខាន់សំរាប់លោកយ៉ាងនេះ ។ ខ្ញុំពិតជាសុំទោសលោក ។
និយាយចប់គាត់ក៍ដើរចេញទៅទុកអោយខ្ញុំនៅម្នាក់ឯងជាមួយនឹងរឿងនិទានរបស់គាត់
ខ្ញុំដឹងច្បាស់ណាស់ថាគាត់ និទានពីរឿងរបស់អ្នកណា ។ គាត់បាននាំខ្ញុំទៅគោរពផ្នូររបស់មនុស្ស ស្រីដែលនៅក្នុង
រឿងនិទានរបស់គាត់ ខ្ញុំបានសំលឹងផ្នូរ នោះយ៉ាងយូរ ។ ពេលត្រឡប់ទៅដល់ផ្ទះខ្ញុំបានប្រមូលវត្ថុអនុស្សាវរីយ៍
ទាំងអស់ដែលនាងបានជូនមកខ្ញុំ រួមទាំងរូបថតរបស់ ពួកយើងទៅដុតចោលទាំងអស់ ខ្ញុំដឹងខ្លួនច្បាស់ណាស់ថាខ្ញុំ
កំពុងធ្វើអ្វី វាគìនារបស់អ្វីគួរអោយស្តាយស្រណោះទៀតនោះទេ ព្រោះថា របស់ដែលខ្ញុំខំរង់ចាំ របស់ដែលគួរ
អោយស្តាយបំផុតក្នុងជីវិតនេះវាបាត់ទៅហើយវាគìនាថ្ងៃនឹងត្រឡប់ឡើយ អ្វីដែល ជារបស់នាងគួរតែទៅតាមនាង
។
ថ្ងៃមួយនៅចំពោះមុខផ្នូររបស់នាង ខ្ញុំបានគិតដល់រឿងរ៉ាវទាំងឡាយរវាងខ្ញុំ និង នាង ខ្ញុំលើកស្រាមួយដប
ផឹកដើម្បី អបអរសាទរដែលខ្ញុំឈប់ល្ងង់ចាំនាង។
- នីតា តើនាងចង់ដឹងពីចិត្តរបស់ខ្ញុំចំពោះនាងទេ ? បន្តិចទៀតខ្ញុំនឹងទៅជួបនាង នាងឈប់ឯកាហើយ។
កុំឆ្ងល់អីថាហេតុអ្វីបានជាខ្ញុំធ្វើបែបនេះ ចាត់ថាខ្ញុំល្ងង់រឺក៍ឆ្កួតទៅចុះ ពីព្រោះខ្ញុំឆ្កួតទៅលេងជាមួយនាង
ឆ្កួតទៅរង់ចាំ នាងពេលនេះខ្ញុំឆ្កួតជាលើកចុងក្រោយដើម្បីបញ្ចប់ភាពឈឺចាប់។
ចម្លងចេញពីកាសែតកោះសន្តិភាព ឆ្នាំ២០០៩
No comments:
Post a Comment