Tuesday, July 26, 2022

ការចេះប្រើប្រាស់ខ្សែជីវិតត្រឹមត្រូវ

 


hmm...អ្វីទៅដែលជាដំណើរនៃជីវិត? តើវាមានន័យយ៉ាងណា? - មនុស្សគ្រប់គ្នាមានប្រភពមកអំពីទីកន្លែងតែមួយ គឺបានចាកប្រសូត្រពីឧទ្ធរមាតាដូចៗគ្នា ហើយបានត្រលប់ទៅវិញក៏តាមប្រភពដូចៗគ្នាទៀត (ស្លាប់បាត់បង់ជីវិត)។ ក៏ប៉ុន្តែហេតុអ្វីបានជាចាកចេញដូចគ្នាសោះម្តេចក៏មានការបដិបត្តខុសគ្នាទៅវិញ? នេះក៏ព្រោះតែពួកគេទាំងនោះមានដំណើរជីវិតផ្សេងៗពីគ្នា ដែលជាធម្មជាតិនៃមនុស្ស។ ការចេះប្រើប្រាស់ខ្សែជីវិតនៅពេលដែលរស់រានមានជីវិតអោយបានល្អនោះ គ៏ពិតណាស់អ្នកនោះនឹងទទួលបាននូវការបដិបត្តដ៏គាប់ប្រសើរមកវិញ នៅពេលដែលគេចាកចេញពីពិភពដែលពោរពេញទៅការប្រកួតប្រជែង។ ផ្ទុយទៅវិញការដែលមិនចេះប្រើប្រាស់ខ្សែជីវិតអោយបានត្រឹមត្រូវ ពិតណាស់ថា អ្នកនោះនឹងមិនទទួលបាននូវការបដិបត្តដ៏គាប់ប្រសើរនោះទេ ព្រោះខ្សែជីវិតរបស់គេបានបង្កទុក្ខទោសដល់ខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតទាំងមូលអោយមានភាពខ្លោចផ្សា។ ដូចនេះត្រូវចេះ "ជ្រើសរើស " ខ្សែជីវិតរបស់ខ្លួនឯងអោយបានត្រឹមត្រូវ មុនពេលវាហួសពេលអស់។

No comments:

Post a Comment