Thursday, May 16, 2024

ឥទ្ធិពលនៃការថតរូប

 បន្ទាប់ពីបានឃើញគាត់ផូសអំពី ប៊ូ សំណាង ខ្ញុំបាន follow ផេកគាត់ ហើយព្យាយាមរកគាត់។ ច្បាស់ណាស់ថា ថ្ងៃប្រកួតតេក្វាន់ដូ គាត់នឹងមកថតរូបភាព។ ពេលវេលាក៏មកដល់។ បុរសម្នាក់ក្នុងសម្លៀកបំពាក់ដូចជាទាហាន ស្ពាយកាំម៉េរ៉ាដ៏ធំជាងគេ អង្គុយចុះលើកម្រាល ហើយចាប់ផ្តើមរៀបចំសម្ភារៈសម្រាប់ថត។ ខ្ញុំបានបញ្ជាក់រូបគាត់ម្តងទៀតលើបណ្តាញសង្គមរបស់គាត់ ហើយក៏ដើរចូលទៅរកគាត់ដោយទំនាក់ទំនងជាភាសាអង់គ្លេសថា តើលោកឬដែលជាអ្នកយកព័ត៌មានរបស់ #MainStand ? គាត់តបមកខ្ញុំរាងភ្ញាក់ផ្អើល។ ខ្ញុំក៏លូកដៃទៅចាប់ដៃគាត់ និងទះស្មា ព្រមទាំងនិយាយអរគុណចំពោះការពាំនាំកម្ពុជាអោយពិភពលោកស្គាល់ ជាពិសេសករណី ប៊ូ សំណាង។ ខ្ញុំបានរម្លឹកអំពី inspiration quote របស់គាត់ដែលបានសរសេរអំពី ប៊ូ សំណាង ដែលមានអត្ថន័យដូចខាងក្រោម៖ 


In the world of racing the 1st finisher is the fastest, but in the real life world... Own pace, set goals, the finish line of success is not time.


There is no a die-hard rule that a slow walker can't always succeed...


Podium of life it's not measured by time...


"Slowly or fast, you can reach your destination"


ខ្ញុំប្រាប់គាត់ថា ផូសរបស់លោក បានកែប្រែជីវិតប៊ូ សំណាង ហើយផូសនោះគឺពិតជា inspire ខ្ញុំមែនទែន រហូតធ្វើអោយខ្ញុំតាំងចិត្តត្រូវស្វែងរកលោកដើម្បីសុំរាប់អាន។ ថ្ងៃនេះ ខ្ញុំបានជួបលោក ហើយខ្ញុំពិតជាសប្បាយចិត្តណាស់។


កម្ពុជា និងថៃ នឹងនៅតែជាអ្នកជិតខាង ជាបងប្អូនដ៏ល្អ...


អរគុណដែលបាននាំកម្ពុជាអោយពិភពលោកស្គាល់។ អរគុណ social media ដែលអាចជួយអោយយើងក្លាយជាមិត្តនឹងគ្នា។


#MainStand








No comments:

Post a Comment