Tuesday, July 26, 2022

ស្បែកជើងអត់គូ

ស្បែកជើងអត់គូ៖

ស្បែកជើងមួយគូ គឺត្រូវមានមួយឆ្វេង មួយស្តាំ។ នៅពេលប្រកាន់ថាមួយនេះជាចំណែកឯង មួយនេះជាចំណែកអញ ចុងក្រោយអ្នកទាំងពីរពិតណាស់មិនអាចពាក់វាបានទាំងពីរ។ 

ស្បែកជើងត្រូវការគូវា ដែលជាកត្តាសត្យានុម័តរបស់ធម្មជាតិ។ នៅពេលដែលយើងមិនអាចក្លាយជាម្ចាស់ស្បែកជើងមួយចំហៀងទៀតបាន ចុះហេតុអ្វីបានជាអ្នកមិនប្រគល់វាទៅអោយអ្នកដែលមានមួយចំហៀងទៀតទៅ? នោះមានន័យថាស្បែកជើងទាំងពីរគឺមានគូវា។

នៅពេលដែលអ្នកមិនបានពាក់ស្បែកជើងខ្ញុំ គឺអ្នកនៅតែមិនយល់អំពីខ្ញុំ ហើយអ្នកនៅតែមិនយល់អំពីការសម្រេចចិត្តរបស់ខ្ញុំ។

វាគឺជាស្នាដៃដំបូងរបស់ខ្ញុំដែលចាប់យកមួយផ្នែកទៀតក្រៅពីការសសេរជាអត្ថបទខ្លីៗ ដោយមកជាការផលិតវីដេអូអប់រំខ្នាតខ្លី។ ចំណាយអស់បន្តិចទេ ប៉ុន្តែឃើញថាវាមានភាពជោគជ័យគួរសម ដោយផូសក្នុងហ្វេសប៊ុកត្រឹម១ខែ គឺមានអ្នកចូលទស្សនាជាង២លានដង។

សូមអោយខ្សែរឿងខ្លីប្រកបដោយខ្លឺមសារនេះ ក្លាយជាពន្លឺអោយអ្នកសម្រេចបាននូវបញ្ញាដែលអាចនឹងញាំងអោយកើតជាផល។

No comments:

Post a Comment