នឹកស្រណោះកាលពេលខ្ញុំចុះហ្វៀលនៅតាមទីជនបទឆ្ងាយៗ ម៉ោងជាង១០អី គឺឃើញក្មេងៗចេញពីរៀនហើយ ស្ពាយកាតាបចេញពីរៀន ខ្លះដើរ ខ្លះជិះកង់ ខ្លះរត់...កុមារខ្លះ បង្ហាញអាការៈហត់នឿយព្រោះក្តៅ ដើរឆ្ងាយ...មើលទៅគួរអោយអាណិតណាស់។
បើតាមរបាយការណ៍របស់ក្រសួងអប់រំ បានបញ្ជាក់ថា អត្រានៃការបោះបង់ការសិក្សារបស់កុមារ កាន់តែខ្ពស់ នៅពេលដែលពួកគេសិក្សាកាន់តែខ្ពស់ ហើយមូលហេតុសំខាន់នោះគឺ ដោយសារចម្ងាយមធ្យមពីផ្ទះទៅសាលារបស់ពួកគេ គឺកាន់តែឆ្ងាយ នៅពេលដេលកម្រិតថ្នាក់របស់គេកាន់តែខ្ពស់ ហើយណាមួយពួកគេគ្មានមធ្យោបាយធ្វើដំណើរទៅសាលាផងដែរ។
ខ្ញុំនៅតែមានក្តីស្រម៉ៃថា ពេលណាមួយ ខ្ញុំអាចនឹងមានលទ្ធភាពឧបត្ថមកង់ដល់កុមារទាំងនោះ ដូច្នោះពួកគេនឹងមានលទ្ធភាពបន្តការសិក្សាបានកាន់តែយូរ។
ទិញកង់ជជុះពីជប៉ុន យកមកចែកអោយពួកគេ នោះគឺជារឿងត្រឹមត្រូវបំផុត។
#ខ្ញុំនៅតែជឿថាមានតែការអប់រំទេទើបអាចយកឈ្នះភាពក្រីក្របាន
No comments:
Post a Comment