Sunday, August 28, 2022

យល់សប្តិរឿងជិះយន្តហោះ

ជិះយន្តហោះ៖

គេងថ្ងៃ យល់សប្តិចម្លែក។ យល់សប្តិឃើញថាទៅប្រទេសសាំងហ្កាពួរ។ ដោយសារគេប្រញ៉ាប់ចេញមុន ពួកយើងទាំងបួននាក់ មិនបាច់ check in ទេ ដោយជិះក្រុមហ៊ុន silk air។ យន្តហោះនោះជិះ៤នាក់គត់ រួមនឹងពីឡុត២នាក់។ ឡើងលើបានបន្តិច ក៏ស្រាប់តែយន្តហោះធ្លាក់ចុះមកវិញ ខ្ញុំស្រែកខ្លាំងណាស់ថា ធ្លាក់ហើយ ប៉ុន្តែត្រូវបានពីឡុតជួយបាន ហើយយន្តហោះនោះនៅតែមិនអាចហោះឡើងបានទៀត ដោយហោះទាបៗ នៅម្តុំផ្សារអូឬស្សី។ ហោះទាបបែបនោះ គឺមានមនុស្សជេរជាច្រើន ប៉ុន្តែគ្មានមនុស្សណាម្នាក់ភ្ញាក់ផ្អើលទេ។ យន្តហោះក៏ចុះដីរួចបរទៅមុខហើយក៏ឈប់ដល់ផ្លូវបំបែកមីឆារោងកុនអង្គរ។ ពួកយើងក៏ចុះដោយគិតថាយន្តហោះខូច ហើយដើរទៅរកអីញាំ។ មកវិញស្រាប់បាត់យន្តហោះ ដោយគេថាឃើញយន្តហោះនោះបរទៅព្រលាន ដើម្បីទៅលើពីសហោះម្តងទៀត។ យល់ដូច្នោះពួកយើងក៏ព្យាយាមទៅតាមអោយទាន់ តែតាមមិនទាន់ឡើយ ហើយស្រាប់តែម្នាក់ក្នុងចំណោមយើងទាំង៤ និយាយថា ជិះយន្តហោះខ្ញុំក៏បានដែរ ព្រោះរាល់ព្រឹកខ្ញុំជិះវាជាមួយប្រពន្ធពីខេត្តក្រចេះមកធ្វើការរាល់ព្រឹក ណាមួយយន្តហោះខ្ញុំ មានគ្រែសម្រាប់គេងទៀតផង។ លឹដូច្នោះ ពួកក៏ឡើងលើដោយម្ចាស់យន្តហោះអ្នកបើក និងមានម្នាក់អមជាមួយ។ ផ្នែកខាងក្រោយ មានគ្រែ២ជាន់ចំនួន២ និងធុំក្លិននំបញ្ជុកសម្លរខ្មែរយ៉ាងង៉ោង។ ខ្ញុំបានស្រែកសួរម្ចាស់យន្តហោះថា ម៉េចចឹង? គាត់ថា គាត់ហូបនំបញ្ចុកជាមួយប្រពន្ធកូនគាត់រាល់ព្រឹក ពេលមកដល់ភ្នំពេញ ដោយនំបញ្ចុកនោះធ្វើមកពីផ្ទះស្រេចបាច់។ និយាយចប់ពួកយើងចេញដំណើរពីម្តុំផ្សារអូឬស្សីនោះ ដោយហោះបានបន្តិច យើងបានជជែកគ្នាពីការធ្វើដំណើរទៅសាំងហ្កាពួរនោះ ដោយយើងមិនបានជូនដំណឹងគេពីការហោះនិងខ្លាចត្រូវគេបាញ់ ព្រមទាំងខ្លាចហោះចំលើផ្លូវគេ ទើបយើងសម្រេចចិត្តថា ហោះទៅពោធិចិនតុងទេ ដើម្បីទៅអោយទាន់ម៉ោងក្រោយ។ សម្រេចបានបន្តិច ខ្ញុំស្រែកឡើងថា ខ្ញុំភ្លេចប៉ាស្ព័រហើយ សូមឈប់ដាក់ខ្ញុំចុះផង ខ្ញុំជិះម៉ូតុឌុបទៅយកវា។ គ្នាក៏ដាក់ចុះសន្សឹមៗហើយក៏បានរុលទៅប៉ះរោងបុណ្យសពដែលគេកំពុងរើ ប៉ុន្តែមិនបានខូចខាតទេ គឹគ្រាន់តែប៉ះបន្តិចប៉ុណ្ណោះ។ ខ្ញុំក៏ចុះ មិត្តភក្តិ៣នាក់ទៀតក៏បន្តដំណើរ។ រកម៉ូតូជិះមិនបានសោះ ក៏សម្រេចចិត្តរត់ទាំងគ្មានស្បែកជើង ព្រោះចុះមកអត់បានយកវាមកជាមួយ។ រត់ជិតដល់អូហ្វីសក៏មានគេប្រាប់ថា មកយកខោអាវឬ? ព្រោះឃើញភ្លេចអត់បានយកទៅ ខ្ញុំថា អូភ្លេច អរគុណហើយ ហើយក៏ស្ទុះឡើងទៅលើជួបសម្លាញ់ហើយបានសួរនាំពីប៉ាស្ព័រ ដោយគ្មានអ្នកណារកឃើញទេ។ ខ្ញុំបានចូលទៅហើយ រកវាឃើញនៅក្នុងកេសតុធ្វើការខ្ញុំ បើកមើលវាក៏ស្រាប់តែឃើញ ថាប៉ាស្ព័រនោះហួសដឺឡេ។

មេរៀនពីសាច់រឿង៖ ពេលទៅក្រៅប្រទេស សូមកុំភ្លេចភ្លាំងអោយសោះ ដូចជា ខោអាវ ស្បែកជើង ប៉ាស្ព័័រ ជាពិសេសប៉ាស្ព័រនោះកុំអោយផុតសុពលភាព។ ហើយសូមមួយទៀត បើញាំនំបញ្ចុក សូមកុំញាំនំបញ្ចុកលើយន្តហោះ ហើយបើចង់ញាំមែន សូមកុំដាក់មកទាំងឆ្នាំងដីប៉ុណ្ណាប៉ុណ្ណី សូមដួសដាក់ឆ្នាំងតូចមក។

ចប់

២៨សីហា២០១៦



No comments:

Post a Comment