រម្លឹកការចូលហាត់តេក្វាន់ដូលើកដំបូង
ខ្ញុំចាំបានថា ខ្ញុំចាប់ផ្តើមចូលចិត្តតេក្វាន់ដូគឺក្នុងអំឡុងឆ្នាំ១៩៩៦ បន្ទាប់ពីបានឃើញវាក្នុងកីឡាស៊ីហ្គេម នៅឥណ្ឌូណេស៊ី។ ខ្ញុំឃើញដូច្នោះក៏សួរលោកពុកខ្ញុំថានោះជាកីឡាអី? គាត់ក៏ប្រាប់ថាតេក្វាន់ដូ លឺដូច្នោះខ្ញុំក៏អង្គុយមើលជាមួយគាត់រហូតដល់ចប់។ ចប់ហើយ លោកពុកសួរថា អ្ហែងចង់ហាត់ទេ? បងម៉ៅអ្ហែងគ្រូតេក្វាន់ដូស្រាប់ ប៉ាអាចហៅវាមកបង្ហាត់ដល់ផ្ទះ។ ខ្ញុំក៏បានជូនដំណឹងនេះដល់មហាមិត្ត ២៨៣ អោយបានជ្រាបជាព័ត៌មាននិងដើម្បីបានហាត់ជាមួយគ្នា។ មែន! ដូចលោកពុកប្រាប់មែន។ គឺបងជីដូនមួយខ្ញុំ បងម៉ៅ គាត់មកបង្ហាត់ដល់ផ្ទះមែន...សូមស្លេសឈុតនេះ ដើម្បីទុកនិទានថ្ងៃក្រោយ។
ខ្ញុំបានបន្តទៅហាត់នៅក្លឹបអូឡាំពិក២ គឺចុងឆ្នាំ១៩៩៧ និងរហូតដល់ឆ្នាំ១៩៩៨ ដោយខ្ញុំទទួលបានខ្សែក្រវ៉ាត់បៃតង។ ខ្ញុំក៏ជាប់បានជើងឯករង តេក្វាន់ដូ ពានរង្វាន់ជើងឯកឯកអគ្គរដ្ឋទូតកូរ៉េ លើកទី១ នៅក្នុងឆ្នាំដដែលនាខែមេសា ហើយខ្ញុំបានបន្តហាត់ជាមួយក្រុមជម្រើសជាតិជាមួយមហាមិត្ត ២៨៣ ខ្ញុំនៅក្លិបសាន់ត្រេឌីង ដែលមានទីតាំងទល់មុខការ៉ាស់សាំងតូតាល់បឹងកេងកង បានមួយរយៈខ្លី ដោយសារក្លិបជម្រើសជាតិនោះរើទៅបឹងត្របែក ដែលវាឆ្ងាយពេកសម្រាប់ពួកខ្ញុំទាំងពីរទៅហាត់ ម្លោះហើយខ្ញុំនិងមហាមិត្ត ២៨៣ ក៏ឈប់ព្រមគ្នា នៅពេលនោះមក។
ចូលកងឆ្នាំថ្មី ឆ្នាំ១៩៩៨ ខ្ញុំជួបមិត្តថ្មីជាច្រើន ក្នុងនោះមានមិត្តខ្ញុំមួយចំនួនបានស្គាល់ខ្ញុំតាមរយៈការប្រកួតតេក្វាន់ដូដែលកាលណោះមានការផ្សាយបន្តផ្ទាល់តាមទូរទសន្សន៏ អាយប៊ីស៊ី។ ហើយក៏ចេះតែលេចលឺល្ហៀងៗដល់អ្នកដទៃ រហូតដឹងដល់ឈ្មោះ ឈូក ច័ន្ទសុភក្ត្រ (អ្នកចូលចិត្តកីឡាប្រដាល់សេរីប្រាកដជាស្គាល់គាត់) ដែលកាលណោះគាត់ជាមិត្តរួមថ្នាក់របស់ខ្ញុំតាំងតែពីថ្នាក់ទី៧ ឬទី៩។ វាស្កាត់មករកខ្ញុំច្រើនដង ហើយបបួលវ៉ៃគ្នា ព្រោះកាលណោះវាហាត់ប្រដាល់សេរី ជាមួយលោក ឡុង សាលវ័ន្ត ដែលក្លឹបគាត់គឺនៅផ្លូវ ២៨៥ ក្រោយផ្ទះមហាមិត្ត ២៨៣ ខ្ញុំ។ វាបបួលខ្ញុំវ៉ៃគ្នាច្រើនដងហើយ ប៉ុន្តែខ្ញុំគ្មានចិត្តចង់វ៉ៃទេ ណាមួយមិនហ៊ានទេ ព្រោះកីឡាតេក្វាន់ដូ គឺកីឡាស្ម័គ្រចិត្តទេ មិនមែនលាយអាជីពដូចសេរី ណាមួយក្បាច់ពីរខុសគ្នាដាច់។ និយាយរួមទៅ ខ្ញុំចេះតែខ្លាចវាដែរ។ ឃើញខ្ញុំខ្លាចវា វាចេះតែមកឌឺអោយខ្ញុំវ៉ៃជាមួយ រីឯខ្ញុំចេះតែគេចរហូត...រហូតដល់ថ្ងៃមួយ ខ្ញុំភ្ញាក់ព្រឺត គឺឃើញវាវ៉ៃគ្នាជាមួយក្មេងប្រុសម្នាក់ដែលធំជាងវា គឺវាឈ្លោះគ្នារឿងហ្គេម។ ឃើញអាភក្ត្រវ៉ៃគេ ខ្ញុំក៏គិតក្នុងចិត្ត អញសំណាងហើយ ដែលមិនព្រមវ៉ៃជាមួយវា កុំអីវាវ៉ៃអញដេក។ ខ្លាចវាគឺជារឿងត្រឹមត្រូវហើយ ព្រោះមាឌវា បើទោះបីជាតូចមែន ប៉ុន្តែឡើងក្រអាញ...ហេហេ បើកាលណោះហ៊ានវ៉ៃជាមួយវា គឺដឹងតែស្ពៃមិនខាន។
អណះតមក ខ្ញុំបានចូលហាត់វិញនាឆ្នាំ២០០១ ហើយក៏ចាប់ផ្តើមមានការទទួលស្គាល់ពីគេច្រើនគួរសមក្នុងវិស័យកីឡាតេក្វាន់ដូ។ កាលណោះខ្ញុំរៀនបណ្តើរ ហាត់បណ្តើរ រហូតដល់ជិតចប់បរិញ្ញាបត្រ ក៏ស្រាប់តែមានគេបបួលខ្ញុំវ៉ៃជាមួយគេទៀតហើយ ខណៈពេលដែលខ្ញុំមិនដែលនិយាយថាខ្ញុំជាអ្នកណា ហាត់អី ប៉ុន្តែពួកគេស្គាល់តាមរយៈកាសែត ទូរទស្សន៍ (ប៉ុស្តិលេខ៩ ញឹកជាងគេ ក្នុងកម្មវិធី ជីវិតនិងកីឡា)។ វាចេះតែបបួលខ្ញុំវ៉ៃគ្នា ខ្ញុំចេះតែគេច វាចេះតែឌឺ បញ្ឈឺខ្ញុំគ្រប់បែបយ៉ាង។ វាតែងតែដៀមដាមខ្ញុំថា ខ្ញុំមិនហ៊ានវ៉ៃជាមួយវា ដោយសារខ្ញុំខ្លាចវា។ ពិតមែនហើយ កាលណោះខ្ញុំពិតជាមិនហ៊ានមែន ពិតជាខ្លាចវាមែន ខ្លាចជ្រុលដៃវ៉ៃវាងាប់ ដែលអាចអោយខ្ញុំជាប់គុកដោយសារវា។
- លេខ៣ ពានរង្វាន់ Mission Cup ខែឧសភា ឆ្នាំ២០០៥
- លេខ១ វិញ្ញាសារ Team Poomsae ពានរង្វាន់ Mission Cup
- លេខ២ ជើងឯកជាតិ ឆ្នាំ២០០៥(ុុ
No comments:
Post a Comment