អញ...របស់អញ...វាជារបស់អញ...ទាំងនោះជារបស់អញ...
ហេតុអ្វីត្រឹមតែទូរស័ព្ទមួយធ្លាក់បែក ធ្វើអោយអ្នកស្រែកយំបានយ៉ាងដូច្នេះ? ទូរស័ព្ទគេ ឡានគេ របស់ទ្រព្យគេ មានតម្លៃច្រើនជាងរបស់អ្នករាប់សិបពាន់ដង នៅពេលបាត់បង់ បាក់បែកទៅ ម្តេចបានជាអ្នកមិនទួញសោកបោកខ្លួន? ព្រោះតែវាមិនមែនជារបស់អញ។ តើការទួញសោកសង្រេងទាំងនោះអាចធ្វើវាក្លាយជាដូចដើមឡើងវិញទេ? មនុស្សដែលស្លាប់ទៅហើយ គ្រាន់តែទួញស្រែក តើគេអាចវិលត្រឡប់មកវិញទេ? អត់ទេ! មិនអាចឡើយ!
ប្រកាន់ខ្ជាប់កាន់តែធំ ប្រកាន់ខ្ជាប់កាន់តែខ្លាំង ទុក្ខនឹងកើតឡើងកាន់តែខ្លាំង។
No comments:
Post a Comment