នាំកូនស្រីទាំងពីរនិងក្មួយម្នាក់ទៅទិញអីវ៉ាន់នៅម្តុំបាក់ទូកដូចកាលពីលើកមុន។ ដាក់ម៉ូតូចូលចតហើយ ក៏ស្រាប់តែលឺសម្លេងមួយ៖
យុវជនយាមម៉ូតូ៖ អ្ហេ អានេះ បងមួយមុខដូច អេ ភូថង មកទៀតហើយ (គាត់ហៅគ្នាគាត់ទេ មិនមែនហៅខ្ញុំអានេះ ទេ)
គីនី៖ អាក្អូន ថ្ងៃមុនយករឿងអាក្អូនឯងទៅផូស ដឹងអត់ថាវាល្បីខ្លាំងណាស់ណា។
និយាយហើយក៏ដឹកដៃអូនសួស្តី ដើរសំដៅទៅកន្លែងលក់ស្បែកជើងក្មេងស្រី ព្រោះជិះម៉ូតូមកតាមផ្លូវ អូនសួស្តីធ្វើអោយជ្រុះស្បែកជើងបាត់។ ស្បែកជើងទាំងនោះស្អាតៗណាស់ មានព័ណ៌ក្រហម ផ្កាឈូក មានរូបតុក្កតាក្មេងស្រី។ អោយអូនសួស្តីរើសយកមកពាក់ខ្លួនឯង។ គ្នាចង្អុលចង់បានអានេះ អ្នកលក់ថាអត់ទេអូន យកអាមួយនេះវិញបានត្រូវ។ អូនសួស្តី ក្រវីក្បាលហើយចង្អុលអាព័ណ៌ផ្កាឈូក មានរូប kitty ទៀត ក៏អ្នកលក់នៅតែបដិសេធ ហើយយកស្បែកជើងផ្សេងអោយ។ ឃើញដូច្នោះ ខ្ញុំក៏ប្រាប់៖
គីនី៖ អូន! អូនសាកអោយគ្នាលអាព័ណ៌ផ្កាឈុកមានរូប kitty ដែលគាត់ចង្អុលមិញមើល។
អ្នកលក់៖ អត់ទេបង! កូនបងកូនប្រុស ម៉េចយកស្បែកជើងស្រីអោយគ្នាពាក់ទៅវិញ?
ហេហេ គ្នាស្មានតែអូនសួស្តីជាកូនប្រុស។ លោកអ្នកសាកពិនិត្យមើលៗថាតើ អូនសួស្តីដូចកូនប្រុសអត់?
គិតលុយហើយ ក៏ចុះមកក្រោមវិញ ក៏ស្រាប់តែលឺស្រីៗអ្នកលក់ប្រកូកប្រកាសហៅគ្នាដោយនិយាយ ព្រមទាំងចង្អុលមកកាន់ខ្ញុំថា៖ ពួកយើង បងអាយដូលយើងគាត់មកហើយ។
សង្ស័យតែស្រីៗអ្នកលក់ទាំងនោះច្រឡំខ្ញុំអាណុល ឬ អាចែ ហើយមើលទៅ។ គ្មានផ្លូវដែលគេច្រឡំខ្ញុំជា អេភូថង ទេ ព្រោះនាងមិនចេះមើលប្រដាល់ផង។
No comments:
Post a Comment