Wednesday, August 10, 2022

រលាកសន្លាក់

 

វិបត្តិបញ្ហារលាកសន្លាក់ឆ្អឹង(Gout arthritis) បង្កើតនូវការឈឺចាប់យ៉ាងខ្លាំងគ្រប់ពេលវេលាយ៉ាងវេទនាដែលពិបាកនឹងទ្រាំទ្រជាពិសេសនៅពេលយប់ ធ្វើឲ្យយើងគេងមិនលក់ដោយសារពិបាកដាក់ជើងឈឺឲ្យស្រួលបួលអន់ឈឺចាប់ក៏ដូចគ្នានឹងការពិបាកដើរជាន់ដីឬដើរចេញពីគ្រែទៅបន្ទារបង់ទោះបីដើរនឹងឈើច្រត់ក៏ត្រូវតែលើកជើងឈឺសំយ៉ុងខ្ពស់ផុតពីដីឬក្តារផ្ទះដែរ ធ្វើឲ្យយើងមិនអាចធ្វើកិច្ចការអ្វីឡើយក្រៅពីសំរាកមួយកន្លែងលើកៅអីឬគ្រែហើយកល់ជើងឈឺឲ្យខ្ពស់ជាងកំពស់បេះដូងពេលគេងលើគ្រែ

អាស្រ័យហេតុនេះយើងគួរតែជៀសវៀងនិងការពារមិនឲ្យជម្ងឺនេះកើតមានបាន 

វិធីការពារគឺត្រូវជៀសវៀងបរិភោគម្ហូបប្រភេទដូចជាត្រីនិងគ្រុំសមុទ្រដូចជាត្រីអិនឆូវី(anchovies), សាឌិន(sadin), ម៉ាការ៉ែល(macharel), ច្រៅ(trout), ស្កាឡុប(scallop), គ្រុំខ្មៅ(mussels) សាច់សត្វពណ៌ក្រហម(red meat) មាន ជាអាទិ៖សាច់គោ(beef),សាច់ជ្រូក(pork),សាច់ចៀម(lamb)និងគ្រឿងក្នុងសត្វដូចជាថ្លើមនិងខួរក្បាលនៃសត្វទាំងនោះដែលសម្បូរដោយសារធាតុម៉្យាងហៅថាព្យួរីន(purines)ដែលខ្លួនមនុស្សអាចយកទៅបង្កើតជាសារធាតុរ៉ែម៉្យាងហៅថាយួរិកអាសុិត(uric acid)ហើយសារធាតុនេះមានចំនួនច្រើនលើសលប់ពាសពេញក្នុងឈាម តម្រងទឹកនោមដែលនឹងអាចបណ្តាលឲ្យកើតមានគ្រួស(kidney stones)ស្ទះការបង្កើតឬបង្ហូរទឹកនោមដែលបង្កើតឲ្យមានការឈឺចាប់យ៉ាងខ្លាំងនិងជាពិសេសយួរិកអាសុីតនោះផ្តុំគ្នានៅក្នុងសន្លាក់ឆ្អឹងច្រើនកន្លែងដូចជាម្រាមជើងនិងម្រាមដៃ, កែងដៃ, កជើង, កដៃ, ជង្គង់ដែលបណ្តាលឲ្យរលាកនិងមានការឈឺចាប់យ៉ាងខ្លាំង មិនអាចប៉ះពាល់បាន, ហើម, មានកំដៅហើយស្បែកមានពណ៌ក្រហម ពិបាកធ្វើចលនានៅត្រង់កន្លែងនោះ 

ក្រៅពីចំណីអាហារ យើងគប្បីជៀសវាងពិសារទឹកសូដាផ្អែម(sweet drinks)ដែលមានដាក់សារធាតុស្ករម៉្យាងហៅថាហ្រ្វូកតូសសុីរ៉ុប(fructose syrup) និងបើអាចជៀសវាងឬកាត់បន្ថយស្រាខ្លាំង(hard liquor)និងស្រាប៊ៀ(beer) ដោយហេតុថាស្រា-ប៊ៀទាំងនោះធ្វើឲ្យរាំងស្ទះការបញ្ចេញចោលសារធាតុយួរិកអាសុីតលើសលុបនោះចេញពីក្នុងខ្លួនយើងដើម្បីការពារការកើតមានវិបត្តិបញ្ហារលាកសន្លាក់ឆ្អឹង(gout arthritis)បានជាស្ថាពរ ម៉្យាងវិញទៀត វិបត្តិបញ្ហានេះនឹងបន្សល់ទុកនូវការខូចទ្រង់ទ្រាយឆ្អឹងដែលឡើងពកក្រម៉ែងខុសប្លែកពីធម្មតាទៀតផង 

ជាពិសេសយើងគួរផ្តោតលើការជួយបញ្ចេញចោលសារធាតុយួរិកអាសុីតនិងសារធាតុពុលផ្សេងៗជាច្រើនទៀតពីក្នុងខ្លួនដោយពិសារទឹកឲ្យបានច្រើនហើយញឹកញាប់ជារៀងរាល់ថ្ងៃ

ចំពោះអ្នកដែលកំពុងកើតមានវិបត្តិបញ្ហារលាកសន្លាក់ឆ្អឹងនេះ ត្រូវរកថ្នាំពេទ្យលេបបំបាត់ការឈឺចាប់, កល់កន្លែងឈឺឲ្យខ្ពស់ជាងបេះដូង, ស្អំទឹកកកលាយទឹកលើជើងហើម​ឬត្រាំជើងហើមក្នុងទឹកត្រជាក់មានទឹកកពេលម្តងឲ្យបាន២០នាទីដើម្បីសម្រកហើម ពិសារទឹកដោះគោឆៅហៅថាស្គីមមៀល(skim milk)ដែលជួយបញ្ចុះយួរិកអាសុីត ពិសារផ្លែឈើដូចជា ឆែរុី(cheery), ផ្លែម្នាស់, ផ្លែទំពាំងបាយជូរក្រហម, ផ្លែក្រូចជាដើមដែកសម្បូរវីតាមីនសេ(vitamin C)ដែលទ្រទ្រង់ប្រព័ន្ធការពារខ្លួន(immune system)និងសារធាតុការពាររលាកទូទៅក្នុងខ្លួន(anti-inflammatory properties)និង ជាពិសេសពិសារទឹកឲ្យបានច្រើនញឹកញាប់មុនពេលគេង គប្បីឲ្យវិជ្ជបណ្ឌិតពិនិត្យវិបត្តិបញ្ហានិងបានទទួលថ្នាំព្យាបាលនឹងការណែនាំថែមទៀតផង

ប្រភព៖ លោក Ravuth Kret

https://m.facebook.com/story.php?story_fbid=pfbid0xP5j5CpoRADnhYn4MKwyJiqioCzpGNbEMVVCeMC5ByBLmU7XSQUy4EH1p6JSRAtWl&id=100051596294833


No comments:

Post a Comment