បានកើតជាមនុស្សមានកាយសម្បទាគ្រប់លក្ខណះ រាប់ថាជាភ័ព្វល្អរបស់មនុស្សទៅហើយ។
មានរូបកាយស្អាតល្អ និងចិត្តគំនិតល្អ គឺរិតតែមានភព្វល្អទៅទៀត។ មានរូបកាយមិនល្អ ប៉ុន្តែមានចិត្តគំនិតល្អ ក៏អាចចាត់ទុកថាមានភ័ព្វល្អផងដែរ។
មានរូបកាយល្អ ប៉ុន្តែចិត្តគំនិតអាក្រក់ព្រៃផ្សៃ គឹមិនខុសពីមនុស្សឥតភ័ព្វនោះទេ។
លើសពីនោះទៅទៀត កើតមកជាមនុស្សមានរូបកាយសម្បត្តិមិនល្អទៅហើយ ហើយថែមទាំងមានចិត្តគំនិតមិនល្អទៅទៀតនោះ គឺមិនខុសពីមានជាតិកំណើតជាសត្វនោះទេ។
ខាងលើគឺមិនខុសពីអ្នកជឿសាសនា និយាយតែមាត់ថាប្រព្រឹត្តល្អ និយាយល្អ មើលពីក្រៅទៅឃើញល្អ ប៉ុន្តែខាងក្នុងចិត្តពោរពេញទៅដោយភាពពិសពុល ព្រៃផ្សៃ ក៏ចាត់ទុកស្មើនឹងមនុស្សដែលមានកំណើតស្មើនឹងសត្វ។
Peace :)
No comments:
Post a Comment