អ្នកមានរិតតែមាន នៅពេលខំធ្វើអត់។ អ្នកក្ររិតតែអត់នៅពេលខំធ្វើមាន។ មានតែអ្នកធ្លាប់អត់ឃ្លានទេ ទើបដឹងថាសេចក្តីស្រេចឃ្លានមានទំហំប៉ុណ្ណា។
មានប្តីប្រពន្ធពីរនាក់ ដែលជាអ្នកមាន ជិះឡានទំនើប និងកូនស្រីតូចម្នាក់ បានចូលមកញាំគុយទាវ ដោយកុម្មង់គុយទាវគោកចានធំៗពីរចាន។ ទំនងជាឆ្អែតហើយ អ្នកទាំងពីរក៍បានអោយគេខ្ចប់ស៊ុប និងសាច់ដែលនៅសល់ដាក់ក្នុងថង់មួយ។ ឃើញដូច្នេះស្ត្រីអនាថាមួយរូប ក៍បានស្ទុះវឹងសំដៅមកតុមួយនោះ ប្រកបដោយខ្សែភ្នែកមានសង្ឃឹមថា អ្នកទាំងពីរនោះនឹងមានសុទ្ធាជ្រះថ្លា ប្រគល់ស៊ុបដែលនៅសល់នោះមកអោយខ្លួន និងកូនតូចដែលបីនៅនឹងដៃនោះ បានបរិភោគ។ បុរសជាប្តីប្រពន្ធនោះ ធ្វើហាក់បីដូចជាមិនដឹង មិនលឺថាមានមនុស្សពីរនាក់ទៀតកំពុងមានក្តីសង្ឃឹម លើស៊ុបនោះ។ គិតលុយហើយ អ្នកទាំងពីរក៍បានដើរយួរស៊ុបនោះឡើងឡានបាត់ទៅ ក្រោមក្រសែភ្នែកនៃការខកចិត្តរបស់ស្ត្រីអនាថារូបនោះ។
អ្នកមិនអោយទាន មិនប្រាកដថាជាមនុស្សកំណាញ់។ អ្នកដែលអោយទានក៏មិនប្រាកដថាជាមនុស្សជ្រះថ្លា។ អ្នកសុំទាន ក៏មិនប្រាកដថាជាមនុស្សអត់...
ការអោយទាន ឬមិនអោយគឺជាសទ្ធារបស់អ្នកអោយ។ គេចង់អោយក៍ដោយឬមិនចង់អោយក៍ដោយ គឺជាសិទ្ធិនិងសទ្ធារបស់គេ។ ប៉ុន្តែអ្វីដែលខ្ញុំចង់និយាយនៅពេលនេះគឺថា "We are all living under one sky" "ពួកយើងគ្រប់រូបគឺរស់នៅក្រោមមេឃតែមួយ"។
No comments:
Post a Comment