មាននារីវ័យក្មេងដ៏ស្រស់ស្អាតមួយរូបស្កាត់មកជួបខ្ញុំ ដើម្បីសួរខ្ញុំមួយសំណួរ។ នាងសួរខ្ញុំថា "តើស្នេហាជាអ្វី" ខ្ញុំបានញញឹម ហើយនិយាយទាំងគ្រវីក្បាលហួសចិត្តថា "ខ្ញុំពិតជាមិនយល់ថាអ្វីទៅជាស្នេហាទេ សូមកុំមកសួរខ្ញុំអី"។ នាងក៏តបថា "ប៉ុន្តែគេគ្រប់គ្នានិយាយថា បងគឺជាអ្នកឯកទេសខាងស្នេហា"។ ខ្ញុំបានតបនឹងចម្លើយរបស់នាង ហើយដើរចេញ..."ខុសហើយ ខ្ញុំជាអ្នកឯកទេសកាត់ចិត្តពីរឿងស្នេហាទេ!"
នាងបានឈរធ្មឹង ដោយសម្លឹងទាំងភ្នែករលីងរលោង មើលដំណើរដើរចេញរបស់ខ្ញុំទាំងមិនងាកក្រោយ!
No comments:
Post a Comment