Saturday, August 27, 2022

រឿង ឳពុក និងកូនស្រី៖ ភាគទី ១០ - ហេតុដែលអូនសួស្តីឈឺច្រើន

នៅពេលបងនាថ និទានរឿងអំពីការដែលអូនសួស្តី ឈឺច្រើន៖

សុខភាពរបស់ខ្ញុំ                                         

ថ្ងៃមួយបន្ទាប់ពីញាំបាយល្ងាចចប់ ម៉ាក់របស់ខ្ញុំ បាននិយាយដំណាលរឿងតាំងពីខ្ញុំនៅក្នុងផ្ទៃគាត់រហូតដល់សម្រាលខ្ញុំមក។     
ហេតុបណ្តាលអោយគាត់រំលឹករឿងនេះ ដោយសារតែខ្ញុំមានចម្ងល់សួរគាត់ថា ហេតុអ្វីបានជាប្អូនស្រីរបស់ខ្ញុំឧស្សាហ៏ឈឺ ហើយខ្ញុំវិញមិនដែលឈឺម្តង។ បន្ទាប់ពីសួរសំនួរនេះហើយ ម៉ាក់របស់ខ្ញុំញញឹមដាក់ខ្ញុំ ហើយគាត់យកដៃឱបក្បាលខ្ញុំបណ្តើរគាត់និយាយបណ្តើរដូចតទៅ៖ កាលឆ្នាំដែលម៉ាក់ពរពោះកូន ជាសម័យដែលម៉ាក់ធូរធារ ម៉ាក់ចេញទៅធ្វើការ ម៉ាក់មិនដែលធ្វើអ្វីនឿយហត់ទេ ហើយជាពិសេសម៉ាក់តែងតែញាំអារហារល្អៗ ឆ្ងាញ់ៗនៅតាមសណ្ឋាគារធំៗដែលកន្លែងធ្វើការប្រជុំរៀបចំអោយ ជាពិសេសជាងហ្នឹងទៀត គឺម៉ាក់តែងតែមានអារម្មណ៏ល្អច្រើន អញ្ចឹងហើយបានទឹកមុខកូនស្រស់ស្អាត។ ចំណែកប្អូនវិញ កាលនោះម៉ាក់ជាស្រ្តីមេផ្ទះ ម៉ាក់ធ្វើការនឿយហត់ខ្លាំង ជីវភាពក៏មិនសូវធូរធារដោយសារម៉ាក់និងប៉ាត្រូវចំណាយលុយទិញផ្ទះ ចំណីអារហារហូប ធម្មតាៗ និងមានការលំបាកចិត្តច្រើន ហេតុនេះទើបប្ក៏អូនទទួលអារម្មណ៏និងសុខភាពពីម្តាយ អញ្ចឹងហើយបានប្អូនឧស្សាហ៏ឈឺញឹកញាប់។   

បន្ទាប់ពីម៉ាក់រៀបរាប់រួច ខ្ញុំយល់ថា ខ្ញំអាណិតប្អូនស្រី និងសន្យាថាឈប់វៃប្អូនធ្វើអោយប្អូនយំទៀតហើយ ចាប់ពីថ្ងៃនេះទៅ ខ្ញុំនិងចែកនំឆ្ងាញ់ៗអោយប្អូនញាំៗ។ 

នៅខ្វះតែ១សប្តាហ៏ទៀតទេ ដល់ថ្ងៃកំណើតខ្ញុំហើយ🙏




No comments:

Post a Comment