Monday, March 6, 2023

មនុស្សចុងក្រោយ

 មនុស្សចុងក្រោយ!

- ខ្ញុំចង់មានមនុស្សម្នាក់នៅក្នុងជីវិត => ប៉ុន្តែតើខ្ញុំគួរធ្វើយ៉ាងណាទើបខ្ញុំអាចមានគេនៅក្បែរខ្ញុំមួយជីវិត?

- ខ្ញុំចង់បានមនុស្សម្នាក់ដែលល្អដែល អាចរង់ចាំខ្ញុំគ្រប់ពេលដោយគ្មានពាក្យថាហត់នឿយ => ប៉ុន្តែ តើខ្ញុំគួរធ្វើយ៉ាងណាទើប មិនបាច់អោយគេរង់ចាំខ្ញុំ?

- ខ្ញុំចង់បានមនុស្សម្នាក់ដែលល្អដែល មិនចេះរអ៊ូរទាំ សាំញាំ រករឿង ពេលខ្ញុំធ្វើខុស => ប៉ុន្តែខ្ញុំមិនមានកំហុសទេ នោះគេក៏មិនរអ៊ូរទាំដែរ។

- ខ្ញុំចង់បានមនុស្សម្នាក់ដែលល្អដែលទោះបីជាខឹងនឹងខ្ញុំប៉ុណ្ណា ក៏គាត់អាចរក្សាភាពត្រជាក់ មិនច្រឡោត ឈ្លោះ ស្រែកគំហកដាក់ខ្ញុំដែរ => ប៉ុន្តែបើខ្ញុំមិនខុស គឺគេគ្មានថ្ងៃខឹងខ្ញុំបានដាច់ខាត។

- ខ្ញុំចង់បានមនុស្សម្នាក់ដែលល្អដែលពេញចិត្តគ្រប់យ៉ាងដែលខ្ញុំមាន => ត្រូវហើយ ខ្ញុំស្រឡាញ់គាត់ក្នុងនាមគាត់ជាគាត់ ខ្ញុំមិនចង់អោយគាត់ផ្លាស់ប្តូរដើម្បីខ្ញុំទេ ព្រោះខ្ញុំក៏មិនចង់ផ្លាស់ប្តូរដើម្បីអ្នកណាម្នាក់ដែរ។

- ខ្ញុំចង់បានមនុស្សម្នាក់ដែលល្អដែលដែលទទួលយក ចរិតឡិឡក់ លេងច្រើន ឆ្កួតៗឡប់ៗរបស់ខ្ញុំបានដោយគ្មានលក្ខខណ្ឌ => ប៉ុន្តែ បើគិតទៅ ខ្ញុំធំ ខ្ញុំមានវ័យធំគ្រប់គ្រាន់នឹងធ្វើឬកពារអោយសមរម្យហើយ។ ខ្ញុំមិនមែនក្មេង១៦ឆ្នាំទៀតទេ។

- ខ្ញុំចង់បានមនុស្សម្នាក់ដែលល្អដែលតែងតែនៅក្បែរ គាំទ្រ លើកទឹកចិត្តដល់ខ្ញុំគ្រប់ពេល => ខ្ញុំគួរតែអាចលើកទឹកចិត្តខ្លួនឯងបាន ព្រោះវេលាណាមួយគាត់ត្រូវការកម្លាំងចិត្តដែរ នោះគាត់នឹងគ្មានវាសម្រាប់ខ្ញុំឡើយ។

- ខ្ញុំចង់បានមនុស្សម្នាក់ដែលល្អដែលគាត់គឺជាមិត្ត ជាបង ជាប្អូន ជាទីប្រឹក្សា ជាប៉ាជាម៉ាក់ ដែលអាចប្រឈមមុខគ្រប់យ៉ាងជាមួយអ្នកដោយភាពអង់អាច => ខ្ញុំក៏មិនចាំបាច់អោយគាត់ការពាររហូតដែរ ខ្ញុំនឹងខំគ្រប់យ៉ាងជាមួយគាត់ដើម្បីយើងពីរនាក់អាចប្រឈមនឹងរឿងរ៉ាវទាំងពួងបាន។

- ខ្ញុំចង់បានមនុស្សម្នាក់ដែលល្អដែលជាដៃគូជីវិតដ៏ពិតប្រាកដ មិនរត់ចោលគ្នា មិនបោះបង់គ្នា រឹតតែមិនក្បត់ មិនមើលងាយគ្នាឡើយ! => ប៉ុន្តែ បើខ្ញុំមិនក្បត់គាត់ គាត់ក៏នឹងមិនក្បត់ខ្ញុំ បើខ្ញុំមិនមើលងាយគាត់ គាត់ក៏មិនមើលងាយខ្ញុំដែរ។ បើខ្ញុំមិនបោះបង់គាត់ គាត់នឹងមិនបោះបង់ខ្ញុំដូចគ្នា។

ទ្រឹស្តីនៃការផ្តល់អោយ៖ អ្នកនឹងទទួលបានមកវិញជាការតបស្នងនូវអ្វីដែលអ្នកផ្តល់អោយគេ។

ការទទួលគឺមិនដែលគ្រប់ទេ ចំណែកការផ្តល់អោយរមែងគ្រប់ជានិច្ច។

#មនុស្សចុងក្រោយ



No comments:

Post a Comment