ល្ងាចមិញ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨ បង នាថ ខលមកប៉ាប៉ា៖
បងនាថ៖ ប៉ា ល្ងាចនេះមកយកកូននិងអូនសួស្តីទៅញាំហេមប័រហ្គឺ។
ប៉ាប៉ា៖ អត់បានទេកូន ប៉ាប៉ារវល់ហើយ។ ប៉ាប៉ាកំពុងរៀបចំចេញក្រៅ។
បងនាថ៖ ប៉ារវល់ទៀតហើយ រវល់អីក៏រវល់ម៉េស?
ប៉ាប៉ា៖ ចាស៎កូន! ប៉ារវល់ទៅជួយគេ។ អ៊ំប្រុសមិត្តភក្តិប៉ា គាត់ឈឺ ហើយគាត់ត្រូវការអោយប៉ាប៉ាជួយ។ ឥឡូវនេះប៉ាត្រូវទៅមន្ទីរពេទ្យជាបន្ទាន់ដើម្បីទៅជួយគាត់។
បងនាថ៖ អញ្ចឹងអត់អីទេ ប៉ាប៉ាទៅចុះ ចាំស្អែកចាំទៅញាំហេមប័រហ្គឺក៏បាន។
ប៉ាប៉ា៖ ចា៎សអរគុណកូន ចាំស្អែកចាំទៅ។
-------------------
ឱកូនស្រីខ្ញុំ ត្រឹមតែអាយុ៦ឆ្នាំកន្លះប៉ុណ្ណោះ កូនអាចបែងចែកនូវអ្វីដែលជាគុណធម៌បាន។ កូនគ្មានសោះឡើយនូវភាពអាត្មានិយមនៅក្នុងខ្លួនសូម្បីតែបន្តិច។ កូនបានចូលរួមចំណែកក្នុងការជួយអ្នកដទៃ។
សូមអោយគុណធម៌ដ៏ឧត្តុងឧត្តមនេះ នៅស្ថិតស្ថេរជាមួយកូនជារៀងរហូត។
No comments:
Post a Comment