Friday, March 3, 2023

មោទនភាពឪពុក

 ឃើញសារដែលបងនាថ ផ្ញើរមកខ្ញុំកាលពីម៉ោងជាង៨ ស្របពេលដែលខ្ញុំទើបមកពីយកឥវ៉ាន់ស្រាប់ចុះ fieldwork ថ្ងៃស្អែក បានធ្វើអោយខ្ញុំញញឹមហើយសើចម្នាក់ឯងទាំងសប្បាយចិត្ត។


គ្មានអ្វីសប្បាយចិត្តជាងកូនខ្លួនឯងត្រូវបានគ្រូជ្រើសរើសអោយទៅប្រឡងតំណាងសាលាក៏ដោយ តំណាងថ្នាក់ក៏ដោយ នោះទេ។

បងនាថ មានចំណាត់ថ្នាក់ក្នុងថ្នាក់មិនសូវជាល្អប៉ុន្មានទេ ព្រោះជាញឹកញាប់នាងរៀនបានលេខ២៣លើសិស្ស៣៣ នាក់ស្ទើររៀងរាល់ខែ ព្រោះនាងប្រាប់ខ្ញុំថានាងខ្សោយភាសារអង់គ្លេស ខណៈពេលដែលកណិតវិទ្យារបស់នាងគឺល្អបង្គួរ ភាសារខ្មែរ ល្អ និងផ្សេងៗទៀតមធ្យមនិងល្អបង្គួរ។

ពេលខលវីដេអូជាមួយនាង នាងសួរខ្ញុំមួយសំនួរដែលខ្ញុំឆ្លើយអត់ចេញ ហើយនាងបានប្រាប់ចម្លើយត្រូវមកខ្ញុំ ដោយនាងប្រាប់ថា នាងចេះវា ដោយសារតែបានអានសៀវភៅខ្ញុំទិញអោយ។ បងនាថ នាងចូលចិត្តអានណាស់។ ខ្ញុំទិញសៀវភៅអោយនាងអានម្តងៗច្រើនមែនទែន មិនថាសៀវភៅជាសៀវភៅរឿងនិទាន វិទ្យាសាស្ត្រ សិលធម៌ សង្គម ក្រាស់ ឬស្តើង គឺនាងអានទាំងអស់។ ការអានជាប់ជាប្រចាំរបស់នាង បានធ្វើអោយនាងត្រូវបានគេជ្រើសរើសធ្វើជាងតំណាង ថ្នាក់/សាលា ដើម្បីប្រកួតប្រជែងជាមួយថ្នាក់/សាលាដទៃ។



No comments:

Post a Comment