Friday, March 24, 2023

រឿង ឳពុក និង កូនស្រី៖ ភាគទី២១ - ព្រះ

 ២៤មីនា២០១៨

បងនាថបាននិយាយជាមួយប៉ាប៉ា៖

បងនាថ៖ ប៉ា! ប៉ាជឿព្រះទៅ ព្រះអាចជួយប៉ាបាន

ប៉ាប៉ា៖ ព្រះមុខយ៉ាងម៉េចទៅ?

បងនាថ៖ ព្រះមុខអញ្ចេះ អញ្ចុះ...

ប៉ាប៉ា៖ កូនមើលព្រះឃើញអត់?

បងនាថ៖ អត់ឃើញផង

ប៉ាប៉ា៖ កូនអាចស្ទាប ឬកាន់ព្រះបានទេ?

បងនាថ៖ អត់ផង

ប៉ាប៉ា៖ ចុះព្រះនៅឯណាអញ្ចឹង?

បងនាថ៖ ព្រះនៅក្នុងចិត្តកូន

ប៉ាប៉ា៖ ចុះព្រះជួយកូនយ៉ាងម៉េច បើកូនមើលព្រះអត់ឃើញ កាន់ព្រះអត់បានផង?

បងនាថ៖ ព្រះនៅក្បែរយើង នៅក្នុងចិត្តយើង

ប៉ាប៉ា៖ ឯណាព្រះ? ប៉ាមើលអត់ឃើញអញ្ចឹង? 

បងនាថ៖ ព្រះជាស្រមោលយើង

ប៉ាប៉ា៖ ចុះពេលកូនឃ្លាន កូនបន់ព្រះ ព្រះអោយបាយកូនញាំអត់? បន់ព្រះទៅ ព្រះជួយអត់បាត់ឃ្លានអត់?

បងនាថ៖ អត់ផង នៅតែឃ្លានដដែល

ប៉ាប៉ា៖ ចុះពេលកូនស្រេកទឹក កូនបន់ព្រះ តើកូនអាចបាត់ស្រេកទឹកទេ?

បងនាថ៖ អត់ផង

ប៉ាប៉ា៖ ចុះធ្វើម៉េចបានបាត់ឃ្លាន និងបាត់ស្រេកទឹក?

បងនាថ៖ ទាល់តែញាំបាយ និងញាំទឹក

---------------

កូនស្រីខ្ញុំអាយុទើបតែជាង៦ឆ្នាំប៉ុណ្ណោះ ប៉ុន្តែកូនអាចវែកញែករឿងរ៉ាវអំពីព្រះបានយ៉ាងល្អ។ ជំនឿលើព្រះមិនជាអាក្រក់ទេ ប៉ុន្តែប៉ាសូមដាស់តឿនកូន អោយជឿលើខ្លួនជាមុនសិន។ កូនជួយខ្លូនឯងសិន ទើបព្រះអាចជួយកូនបាន។ លើលោកនេះ គ្មានព្រះមកពីណាទេ ព្រះដែលកូនថាមាននៅក្នុងចិត្តកូននោះ គឺជាជំនឿជឿជាក់លើខ្លួនឯងនោះឯង។ ចូរកូនខំកសាងជំនឿលើខ្លួនឯងរបស់កូន អោយដូចកូនកសាងជំនឿជឿលើព្រះ ដែលកូនជឿថាមាននៅក្នុងចិត្តកូន។








No comments:

Post a Comment