ខ្ញុំចង់បានក្តីសុខ ខ្ញុំចង់បានក្តីសុខ! តើយើងនឹងអាចទទួលបានក្តីសុខដោយរបៀបណា បើសិនជាយើងកំពុងតែរត់តាមរកសេចក្តីសុខ? តើយើងអាចនឹងចាប់ស្រមោលបានដោយរបៀបណា បើយើងកំពុងតែរត់ដេញចាប់ស្រមោលនោះ? តើយើងអាចនឹងឃើញសម្រស់កាំជ្រួចដ៏ស្រស់ស្អាតដោយរបៀបណា បើយើងកំពុងតែថតកាំជ្រួចនោះ?
សុខមិនអាចនឹងកើតឡើងដោយការបួងសម្រូងនោះទេ សុខអាចនឹងកើតបាន ល្គឹកណាយើងលះបង់ "ខ្ញុំ" និង "ចង់បាន" នោះយើងនឹងសល់តែសុខ។
ឈប់រត់ដេញចាប់ស្រមោល ឈប់ស្ងៀម ស្រមោលនឹងឈប់ស្ងៀមដូចយើងដែរ។ បកក្រោយ ស្រមោលនោះនឹងរត់តាមយើងវិញ។
គ្រប់យ៉ាងដែលកើតហើយរមែងរលត់ទៅវិញ។ ខណៈដែលជាទីរីករាយ ខណៈដែលជាទីសុខ វាក៏នឹងរលត់ទៅវិញដូចគ្នា ម្លោះហើយសូមរីករាយជាមួយនឹងពន្លឺដ៏ស្រស់ស្អាតរបស់កាំជ្រួចតាមរយះវិញ្ញាណទាំង៥របស់យើង ជាជាងអោយវារលត់ទៅបាត់ដោយបន្សល់ត្រឹមតែរូបភាព និងវីដេអូ...។
ចូររីករាយនូវខណៈល្អៗដែលកើតឡើងចំពោះយើង ព្រោះវានឹងមិនកើតឡើងមកម្តងទៀតឡើយ :)
No comments:
Post a Comment