Saturday, September 3, 2022

Another day in paradise

បុគ្គលម្នាក់ស្លាប់ គឺជាអំណរសាទររបស់អ្នក។ ហើយអ្នកត្រូវចាំថា នៅពេលដែលអ្នកស្លាប់ទៅវិញនោះ តើនឹងមានមនុស្សប៉ុន្មាននាក់ទៅដែលសាទរនឹងការស្លាប់របស់អ្នកវិញនោះ។

មនុស្សម្នាក់ដែលយើងមើលឃើញថាជាបិសាច ប៉ុន្តែគេគឺជាទេពអប្សរនៅក្នុងចិត្តរបស់ម្នាក់ផ្សេងទៀត។

ពស់ជាសត្វអសិរពិស កាចសាហាវ ប៉ុន្តែសម្រាប់កូនពស់ ឳម៉ែពស់ គឺជាសត្វដែលពោរពេញទៅដោយគុណធម៌។

មុននឹងយើងសើចអោយទុក្ខសោករបស់គេ សូមយើងសើចនៅចំពោះកញ្ចក់សិន នោះយើងនឹងឃើញកញ្ចក់សើចត្រឡប់មកយើងវិញមិនខាន។

"សង្ខាទាំងឡាយ រមែងមានការរលត់សាបសូន្យជាធម្មតា ចូរយើងញាំងសេចក្តីទាំងពួងអោយសម្រេចដោយសេចក្តីមិនប្រមាទ"



No comments:

Post a Comment