នេះគឺជា comment របស់អ្នកធ្វើការជាមួយខ្ញុំមួយនាក់។
សូមសរសើរបងគីនីចំណាយពេលពន្យល់ ខ្ញុំធ្លាប់ឃើញផ្ទាល់គឺនៅពេទ្យគន្ធបុប្ផា អ្នកជម្ងឺគាត់មានជម្ងឺខ្វះគ្រាប់ឈាមក្រហម តម្រូវឲ្យបញ្ចូលឈាមដើម្បីសង្រ្គោះជីវិតគាត់ ហើយពេទ្យប្រាប់ម្តាយអ្នកជម្ងឺថា ត្រូវរកបងប្អូន ឬសាច់ញាតិមកសងឈាមវិញ។ មុនថ្ងៃត្រូវចេញពីពេទ្យ ឪពុករបស់អ្នកជម្ងឺក៏នាំអ្នកដែលត្រូវសងឈាមវិញដូចអ្វីដែលបានសន្យាជាមួយពេទ្យ តែលុះពេលពេទ្យសួរសំនួរ ឲ្យថ្លឹងគីឡូ និងសុំឲ្យសើយដៃអាវដើម្បីពិនិត្យមើល ស្រាប់តែពេទ្យគាត់សួរដេញដោលទៅ អ្នកនោះមិនដែលស្គាល់អ្នកជម្ងឺសោះ គាត់គ្រាន់តែជាអ្នកលក់ឈាមតែប៉ុណ្ណោះ។ ហើយពេទ្យបានធ្វើការពន្យល់ម្តាយអ្នកជម្ងឺស្រដៀងនឹងបងបរិយាយខាងលើ ។ សរុបមកពេទ្យក៏បានអនុញ្ញាត្តិឲ្យអ្នកជំងឺ បានសងឈាម គ្រាន់តែពេទ្យបានប្រាប់ថាឈាមមិនមែនជាការទិញឬលក់លើទីផ្សារឡើយ ពេលណាមានសូមមកសងវិញបានហើយ ព្រោះកូនមីងមានជម្ងឺនេះវាមិនងាយនឹងជាទេ អាចនឹងមកគេងវិញជាមិនខាន។ ជារួមនេះគ្រាន់តែជាការសន្និដ្ឋានរបស់ខ្ញុំបើគាត់មិនសង ឈាមនឹងអាចមិនគ្រប់ក្នុងស្តុក ទើបនៅពេលត្រូវការឈាមតម្រូវឲ្យធ្វើការដូរនោះ។ គ្រាន់តែការយល់ឃើញរបស់ខ្ញុំគួរពុំគួរសូមយោគយល់ផងទាន។
No comments:
Post a Comment