ឃើញមានបងប្អូនយើងខំមិនច្រើនលើរឿងធានារ៉ាប់រងនេះ។ ខ្ញុំចង់លើកឧទាហរណ៍មួយដែលបងប្អូនយើងថា បងហើយ ហើយពេលឈប់បហ់គ្មានបានអីមកវិញ។ នេះទំនងជាគាត់ទិញ life insurance។ ធម្មតាការធានារ៉ាប់រងមានន័យថា ជាការចុះកិច្ចសន្យារវាងក្រុមឬបុគ្គល២រូប ដោយ១ជាអ្នកធានាលើករខូចខាតបាត់បង់ និងមួយទៀតជាអ្នកទទួលការធានាដែលតម្រូវអោយបង់ប្រាក់។ បង់បានxxxxzឆ្នាំ មិនបានអីសោះ ស្តាយលុយណាស់....នេះជាពាក្យដែលបងប្អូនតែងតែនិយាយ។ យ៉ាងណាក៏ដោយ ក្នុងអំឡុងពេលនៃការបង់បានxxxxxឆ្នាំនោះ បងប្អូនបានអ្វីមកវិញ? បានជាលុយ? ទេ! មិនបានសូម្បីបន្តិច។ តាមពិត បងប្អូនបានអ្វីមួយដែលបងប្អូនមើលមិនឃើញ ចាប់មិនបាន ដែលនោះគឺ "សន្តិភាពផ្លូវចិត្ត"។ ពិតណាស់ អ្នកដែលកំពុងបង់ធានារ៉ាប់រង អាចបញ្ជាក់រឿងនេះបាន អំពីសន្តិភាពផ្លូវចិត្តនោះឯង។ យើងអាចបំពេញភារកិច្ច និងកិច្ចការនានា ដោយមិនចាំបាច់ត្រូវគិតក្រែង បារម្ភ អំពីអនាគតថានឹងទៅជាយ៉ាងណានោះទេ ព្រោះត្បិតណាស់ថា យើងត្រូវបានការពារដោយធានរ៉ាប់រង។
បើសិនជាទិញធានារ៉ាប់រង ដោយរំពឹងថាខ្លួននឹងបានចំណេញនោះ នោះគឺយើងនឹងបរាជ័យចំពោះគោលដៅរបស់យើងមុនបាត់ទៅហើយ ព្រោះច្បាស់ណាស់ថា យើងនឹងឈប់បង់ដោយសារតែឃើញតែលុយចេញទៅក្រុមហ៊ុន ហើយមិនឃើញលុយចូលមកយើងវិញ! ពិតណាស់ យើងចង់បានលុយចូល ហើយវាពិតជាចូលមែន គឺទាល់តែយើងមានបញ្ហា គ្រោះថ្នាក់ ឬបាត់បង់កាយសម្បទាណាមួយ ឬរហូតបាត់បង់ជីវិត។ លុយនោះនឹងចូលមែនមកជួយសម្រាលការលំបាកយើង បើសិនយើងមិនស្លាប់ ប៉ុន្តែបើយើងស្លាប់វិញ លុយនោះក៏មិនចូលនឹងយើងដែរ គឺនឹងចូលដល់សាច់ញាតិយើងទៅវិញ! តើយើងចង់អោយលុយចូលតាមរបៀបនោះទេ? ពិតណាស់ គ្មានអ្នកណាចង់អោយលុយចូលរបៀបនោះឡើយ...អញ្ចឹងមានន័យថា ការបង់ធានារ៉ាប់រងគឺជាការខាតបង់? សូមបងប្អូនពិនិត្យមើលរឿងនេះសិន។ ឧទាហរណ៍ បើសិនហេតុភេទអាក្រក់ណាមួយកើតមកលើយើងដែលជាអ្នករកចំណូលធំក្នុងគ្រួសារ បាត់បង់ជីវិត បាត់បង់សម្បទាធ្វើការ....សួរទៅមើលថាតើអ្នកណាជាអ្នករងគ្រោះ? អ្នកណាជាអ្នកទទួលថ្មបាក់ទាំងនោះ? វាជារឿងមួយដែលយើងមិនហ៊ានសូម្បីតែស្រម៉ៃ ហើយក៏គ្មានអ្នកណាចង់អោយវាកើតឡើងដែរ ប៉ុន្តែបើសិនជាវាកើតឡលងពិតមែននោះ នោះវាហាក់បីដូចជាសោកនាដកម្មយ៉ាងធ្ងន់ធ្ងរដល់គ្រួសាររបស់។ យើងស្លាប់ទៅហើយ លែងវេទនាហើយ នៅឡើយដែលអ្នកនៅរស់ ដូចជាប្តី/ប្រពន្ធ/កូនទេ ដែលរស់នៅវេទនា រ៉ាប់រងជីវិតដ៏លំបាក ហេងស៊យមានបំណុលទៀត គឺវាលើសពីវេទនា....
ធានារ៉ាប់រង គឺវាជួយយើងអោយមានភាពកក់ក្តៅក្នុងចិត្ត និងធានាថា យើងនឹងមិនជាបន្ទុកសម្រាប់ក្រុមគ្រួសាររបស់យើង។
បើទិញធានារ៉ាប់រងដើម្បីតែចំណេញ សូមកុំទិញវា។ សូមទិញធានារ៉ាប់រង ដើម្បីលោកអ្នកមានសន្តិភាពផ្លូវចិត្ត...ជាសន្តិភាពមួយដែលមិនមានអ្វីកាត់ថ្លៃបាន។
ពីមនុស្សម្នាក់ដែលមិនមែនជាអ្នកលក់ធានារ៉ាប់រង ប៉ុន្តែជាអ្នកប្រើប្រាស់សេវាធានារ៉ាប់រង។
#រស់នៅក្នុងភាពជាមនុស្សដែលខ្លួនឯងក្លាយជាបង្អែកសម្រាប់អ្នកដទៃ
ម៉ោង១២:៤២នាទីកណ្តាលអធ្រាតចូលថ្ងៃទី២៧ ខែមែសា ឆ្នាំ២០២៤