Thursday, May 16, 2024

ឥទ្ធិពលនៃការថតរូប

 បន្ទាប់ពីបានឃើញគាត់ផូសអំពី ប៊ូ សំណាង ខ្ញុំបាន follow ផេកគាត់ ហើយព្យាយាមរកគាត់។ ច្បាស់ណាស់ថា ថ្ងៃប្រកួតតេក្វាន់ដូ គាត់នឹងមកថតរូបភាព។ ពេលវេលាក៏មកដល់។ បុរសម្នាក់ក្នុងសម្លៀកបំពាក់ដូចជាទាហាន ស្ពាយកាំម៉េរ៉ាដ៏ធំជាងគេ អង្គុយចុះលើកម្រាល ហើយចាប់ផ្តើមរៀបចំសម្ភារៈសម្រាប់ថត។ ខ្ញុំបានបញ្ជាក់រូបគាត់ម្តងទៀតលើបណ្តាញសង្គមរបស់គាត់ ហើយក៏ដើរចូលទៅរកគាត់ដោយទំនាក់ទំនងជាភាសាអង់គ្លេសថា តើលោកឬដែលជាអ្នកយកព័ត៌មានរបស់ #MainStand ? គាត់តបមកខ្ញុំរាងភ្ញាក់ផ្អើល។ ខ្ញុំក៏លូកដៃទៅចាប់ដៃគាត់ និងទះស្មា ព្រមទាំងនិយាយអរគុណចំពោះការពាំនាំកម្ពុជាអោយពិភពលោកស្គាល់ ជាពិសេសករណី ប៊ូ សំណាង។ ខ្ញុំបានរម្លឹកអំពី inspiration quote របស់គាត់ដែលបានសរសេរអំពី ប៊ូ សំណាង ដែលមានអត្ថន័យដូចខាងក្រោម៖ 


In the world of racing the 1st finisher is the fastest, but in the real life world... Own pace, set goals, the finish line of success is not time.


There is no a die-hard rule that a slow walker can't always succeed...


Podium of life it's not measured by time...


"Slowly or fast, you can reach your destination"


ខ្ញុំប្រាប់គាត់ថា ផូសរបស់លោក បានកែប្រែជីវិតប៊ូ សំណាង ហើយផូសនោះគឺពិតជា inspire ខ្ញុំមែនទែន រហូតធ្វើអោយខ្ញុំតាំងចិត្តត្រូវស្វែងរកលោកដើម្បីសុំរាប់អាន។ ថ្ងៃនេះ ខ្ញុំបានជួបលោក ហើយខ្ញុំពិតជាសប្បាយចិត្តណាស់។


កម្ពុជា និងថៃ នឹងនៅតែជាអ្នកជិតខាង ជាបងប្អូនដ៏ល្អ...


អរគុណដែលបាននាំកម្ពុជាអោយពិភពលោកស្គាល់។ អរគុណ social media ដែលអាចជួយអោយយើងក្លាយជាមិត្តនឹងគ្នា។


#MainStand








Saturday, April 27, 2024

ទិញធានារ៉ាប់រង

ឃើញមានបងប្អូនយើងខំមិនច្រើនលើរឿងធានារ៉ាប់រងនេះ។ ខ្ញុំចង់លើកឧទាហរណ៍មួយដែលបងប្អូនយើងថា បងហើយ ហើយពេលឈប់បហ់គ្មានបានអីមកវិញ។ នេះទំនងជាគាត់ទិញ life insurance។ ធម្មតាការធានារ៉ាប់រងមានន័យថា ជាការចុះកិច្ចសន្យារវាងក្រុមឬបុគ្គល២រូប ដោយ១ជាអ្នកធានាលើករខូចខាតបាត់បង់ និងមួយទៀតជាអ្នកទទួលការធានាដែលតម្រូវអោយបង់ប្រាក់។ បង់បានxxxxzឆ្នាំ មិនបានអីសោះ ស្តាយលុយណាស់....នេះជាពាក្យដែលបងប្អូនតែងតែនិយាយ។ យ៉ាងណាក៏ដោយ ក្នុងអំឡុងពេលនៃការបង់បានxxxxxឆ្នាំនោះ បងប្អូនបានអ្វីមកវិញ? បានជាលុយ? ទេ! មិនបានសូម្បីបន្តិច។ តាមពិត បងប្អូនបានអ្វីមួយដែលបងប្អូនមើលមិនឃើញ ចាប់មិនបាន ដែលនោះគឺ "សន្តិភាពផ្លូវចិត្ត"។ ពិតណាស់ អ្នកដែលកំពុងបង់ធានារ៉ាប់រង អាចបញ្ជាក់រឿងនេះបាន អំពីសន្តិភាពផ្លូវចិត្តនោះឯង។ យើងអាចបំពេញភារកិច្ច និងកិច្ចការនានា ដោយមិនចាំបាច់ត្រូវគិតក្រែង បារម្ភ អំពីអនាគតថានឹងទៅជាយ៉ាងណានោះទេ ព្រោះត្បិតណាស់ថា យើងត្រូវបានការពារដោយធានរ៉ាប់រង។ 

បើសិនជាទិញធានារ៉ាប់រង ដោយរំពឹងថាខ្លួននឹងបានចំណេញនោះ នោះគឺយើងនឹងបរាជ័យចំពោះគោលដៅរបស់យើងមុនបាត់ទៅហើយ ព្រោះច្បាស់ណាស់ថា យើងនឹងឈប់បង់ដោយសារតែឃើញតែលុយចេញទៅក្រុមហ៊ុន ហើយមិនឃើញលុយចូលមកយើងវិញ! ពិតណាស់ យើងចង់បានលុយចូល ហើយវាពិតជាចូលមែន គឺទាល់តែយើងមានបញ្ហា គ្រោះថ្នាក់ ឬបាត់បង់កាយសម្បទាណាមួយ ឬរហូតបាត់បង់ជីវិត។ លុយនោះនឹងចូលមែនមកជួយសម្រាលការលំបាកយើង បើសិនយើងមិនស្លាប់ ប៉ុន្តែបើយើងស្លាប់វិញ លុយនោះក៏មិនចូលនឹងយើងដែរ គឺនឹងចូលដល់សាច់ញាតិយើងទៅវិញ! តើយើងចង់អោយលុយចូលតាមរបៀបនោះទេ? ពិតណាស់ គ្មានអ្នកណាចង់អោយលុយចូលរបៀបនោះឡើយ...អញ្ចឹងមានន័យថា ការបង់ធានារ៉ាប់រងគឺជាការខាតបង់? សូមបងប្អូនពិនិត្យមើលរឿងនេះសិន។ ឧទាហរណ៍ បើសិនហេតុភេទអាក្រក់ណាមួយកើតមកលើយើងដែលជាអ្នករកចំណូលធំក្នុងគ្រួសារ បាត់បង់ជីវិត បាត់បង់សម្បទាធ្វើការ....សួរទៅមើលថាតើអ្នកណាជាអ្នករងគ្រោះ? អ្នកណាជាអ្នកទទួលថ្មបាក់ទាំងនោះ? វាជារឿងមួយដែលយើងមិនហ៊ានសូម្បីតែស្រម៉ៃ ហើយក៏គ្មានអ្នកណាចង់អោយវាកើតឡើងដែរ ប៉ុន្តែបើសិនជាវាកើតឡលងពិតមែននោះ នោះវាហាក់បីដូចជាសោកនាដកម្មយ៉ាងធ្ងន់ធ្ងរដល់គ្រួសាររបស់។ យើងស្លាប់ទៅហើយ លែងវេទនាហើយ នៅឡើយដែលអ្នកនៅរស់ ដូចជាប្តី/ប្រពន្ធ/កូនទេ ដែលរស់នៅវេទនា រ៉ាប់រងជីវិតដ៏លំបាក ហេងស៊យមានបំណុលទៀត គឺវាលើសពីវេទនា....

ធានារ៉ាប់រង គឺវាជួយយើងអោយមានភាពកក់ក្តៅក្នុងចិត្ត និងធានាថា យើងនឹងមិនជាបន្ទុកសម្រាប់ក្រុមគ្រួសាររបស់យើង។

បើទិញធានារ៉ាប់រងដើម្បីតែចំណេញ សូមកុំទិញវា។ សូមទិញធានារ៉ាប់រង ដើម្បីលោកអ្នកមានសន្តិភាពផ្លូវចិត្ត...ជាសន្តិភាពមួយដែលមិនមានអ្វីកាត់ថ្លៃបាន។

ពីមនុស្សម្នាក់ដែលមិនមែនជាអ្នកលក់ធានារ៉ាប់រង ប៉ុន្តែជាអ្នកប្រើប្រាស់សេវាធានារ៉ាប់រង។

#រស់នៅក្នុងភាពជាមនុស្សដែលខ្លួនឯងក្លាយជាបង្អែកសម្រាប់អ្នកដទៃ


ម៉ោង១២:៤២នាទីកណ្តាលអធ្រាតចូលថ្ងៃទី២៧ ខែមែសា ឆ្នាំ២០២៤




Saturday, April 6, 2024

សំបុកពីងពាង

 ក្រោយពេលដែល ប៉ាវចិន ត្រូវបានព្រះរាជាបញ្ជាអោយចាប់ដាក់គុកដោយមូលហេតុថាបានប្រមាថព្រះជេស្តានោះ ពេលនោះព្រះអង្គក៏បានដើរទៅលេងក្នុងសួនក្នុងវាំង ហើយមហាអាមាត្រដែលមានគំនុំនឹងប៉ាវចិន ក៏បានចាក់រុកព្រះអង្គអោយសម្លាប់ប៉ាវចិន។ កំពុងចាក់រុក អោយព្រះអង្គសម្លាប់ប៉ាវចិន មហាអាមាត្រឃើញសំបុកពីងពាងមួយដ៏ធំនៅចំមុខព្រះរាជា។ ដោយខ្លាចព្រះរាជាដើរទាក់សំបុកពីងពាងនោះ មហាអាមាត្រក៏យកដៃទៅគ្រវៀសសំបុកពីងពាងនោះចេញ ប៉ុន្តែត្រូវបានព្រះរាជាចាប់ដៃជាប់ ហើយក៏ប្រាប់មហាអាមាត្រថា បើឯងបំផ្លាញសំបុកពីងពាងនេះ នោះច្បាស់ណាស់ រូយ និងសត្វមូស នឹងមានការកើនឡើងជាមិនខាន។